រថយន្ត៤គ្រឿង បានបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាង

ចែករំលែក៖

ភ្នំពេញ: រថយន្តហុីយ៉ានដាយដឹងទំនិញបើកបុក រថយន្តម៉ាកព្រុស២គ្រឿងនិងរុងទៅបុករថយន្តម៉ាកលុច សុីសមួយគ្រឿងទៀត ចំពីក្រោយ គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងក្រោយ ទាំងសង ខាងតែមិនបណ្ដោយអោយមានមនុស្សរងរបួសនោះទេ។ហេតុការណ៍នេះបានកេីតឡេីងកាលពីេវលាម៉េាង៩ និង៣០ នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដាយផ្លូវ៤៣២ កែវផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃេីញបុរសម្នាក់បានបើក រថយន្តហុីយ៉ានដាយដឹងទំនិញ ពណ៍ខៀវ ពាក់ស្លាកលេខ 3C-1086 ក្នុងទិសដៅពីត្បូងមកជើងចុះពីផ្លូវ២៧១បត់ឆ្វេងចុះមកក្រោមផ្លូវ៤៣២ស្រាប់តែមិនដឹងយ៉ាងក៏ស្រាប់តែមកបុកពីក្រោយ រថយន្តម៉ាកព្រុស២គ្រឿងនិងរុងទៅ បុករថយន្តម៉ាកលុចសុីសមួយគ្រឿងទៀត ចំពីក្រោយ គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងក្រោយតែមិនបណ្ដោយអោយមានមនុស្សរងរបួសនោះទេ ។

ក្រេាយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីត ដោយភាគីទាំងសងខាងនិយាយដោះស្រាយគ្នា ទើបខាងម្ចាស់រថយន្តទាំង៣គ្រឿង ក៏ព្រមយកទៅជួសជួលឲ្យដើម្បីបញ្ចប់រឿង ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print