កំពុងលួចកាត់ខ្សែរភ្លើងមន្ត្រីអគ្គិសនីមកទាន់ឃាត់ប្រគល់អោយនគរបាល

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់បានធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងតែ​ត្រួវបាន​មន្ត្រី​អគ្គិសនី​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ចកាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល ថ្ងៃពុធ ១៣កើត១៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៨​ស្ថិត​​ក្នុងភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ឈ្មោះ​អង្គ​រ៉ា​វៃ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​ស្នាក់នៅ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​ភូមិ​គោក​រវាង​ឃុំ​ស្រែ​ននោង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​ចំណែក​ដើមបណ្តឹង​ឈ្មោះ​ម៉ៃ​រស្មី​ភេទ​ប្រុស​ជា​មន្ត្រី​អគ្គីសនី​កម្ពុជា ។​

តាមបុរសជនអ្នកឃាត់ខ្លួនជនសង្ស័យ​បានឱ្យដឹងថា មុន​កើតហេតុ ចរន្តអគ្គិសនី​នៅ​តំ​ណុ​ច​ខាងលើ បាន​ដាច់ តែពិនិត្យ​មើល អង្គភាព​អគ្គិសនី មក​ឃើញថា បណ្តាញ ចរន្ត​ភ្លើង​នៅ​តំបន់​ខាងលើ មិនបាន​ផ្តាច់​ទេ ។

​តែ​ចរន្ត​ផ្គង់​ផ្គង់​តាម​ផ្ទះ​ត្រូវបាន​កាត់ផ្តាច់​ទើប​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ កំពុង​កាត់​យក​លួសស្ពាន់ ទើប​ឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

​​ក្រោយ​ចាប់ខ្លួនបាន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាននគរបាលកាកាបទី២ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន បន្ត​តាម​នីតិវិធី ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print