ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងតែត្រួវបានមន្ត្រីអគ្គិសនីចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃពុធ ១៣កើត១៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ស្ថិតក្នុងភូមិក្បាលដំរី២សង្កាត់កាកាប២ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះអង្គរ៉ាវៃភេទប្រុសអាយុ១៨ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូមិគោករវាងឃុំស្រែននោងស្រុកត្រាំកក់ខេត្តតាកែវ។ចំណែកដើមបណ្តឹងឈ្មោះម៉ៃរស្មីភេទប្រុសជាមន្ត្រីអគ្គីសនីកម្ពុជា ។
តាមបុរសជនអ្នកឃាត់ខ្លួនជនសង្ស័យបានឱ្យដឹងថា មុនកើតហេតុ ចរន្តអគ្គិសនីនៅតំណុចខាងលើ បានដាច់ តែពិនិត្យមើល អង្គភាពអគ្គិសនី មកឃើញថា បណ្តាញ ចរន្តភ្លើងនៅតំបន់ខាងលើ មិនបានផ្តាច់ទេ ។
តែចរន្តផ្គង់ផ្គង់តាមផ្ទះត្រូវបានកាត់ផ្តាច់ទើបមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែងស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងកាត់យកលួសស្ពាន់ ទើបឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
ក្រោយចាប់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាងនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាននគរបាលកាកាបទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕សុខាសែនជ័យ