ផឹកស្រាស្រវឹងជោគជាំចុះងូតទឹកស្ទឹងលង់ស្លាប់ម្នាក់ នៅឃុំត្នោតជុំ ស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលស្រុកក្រគរបានអះអាងបុរសម្នាក់នេះ បានផឹកស្រាស្រវឹងជោគជាំចុះងូតទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ប្រពភពីនគរបាលបន្តថា ហេតុការណ៍មនុស្សលង់ទឹកស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង២០នាទី រសៀលថ្ងៃពុធ ១៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងទឹកស្ទឹងធ្លាម្អម ត្រង់ចំណុចអន្លង់យាយរី ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពបន្តទៀតថា ជនរងគ្រោះឈ្មោះ សឹុម រើន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ឃុត សារ៉េត និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តទៀតថា មន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ក្នុងករណីនេះដើម្បីស្រង់យកចម្លើយជាភស្តុតាង លទ្ធផល៖ ជនរងគ្រោះអាចពិតជា(ស្លាប់)ដោយសារលង់ទឹកពិប្រាកដ ខណៈគេដឹងថាគាត់ចុះទៅងូតទឹកនៅគ្រាដែលស្រវឹងស្រា ហើយនៅលើខ្លួនប្រាណសាកសពក៍គ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យនោះដែរ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print