នាយកដ្ឋានប្រឆាំងបទល្មើសប្រកាសឲ្យអ្នកលេងហ្វេសប៊ុកប្រយ័ត្នចាញ់បោក

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា បានប្រកាសមុននេះបន្តិចឲ្យដឹងថា៖ «សូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយ ដូចជាការឈ្នះរង្វាន់ផ្សេងៗតាមប្រព័ន្ធ បណ្តាញសង្គម ដូចជា Facebook ឬ វេបសាយ។ សូមជៀសវាងការចុច like ឬ share ព្រោះវាអាចនាំមកនូវផលវិបាកដូចជា:ខាតបង់ពេលវេលា គេអាចប្រមូលយកទិន្នន័យរបស់យើងទៅប្រើប្រាស់ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing (ការតេបោកប្រាស់តាមទូរស័ព្ទ) ជាដើម។ ការចុច like ឬ share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំង បង្ហាញថាយើង គាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ» ។

អាស្រ័យដូចបានប្រកាសជូនខាងលើ សូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្ន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print