កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ស្តីពីផែនការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

សិង្ហបុរី៖ នៅប្រទេសសិង្ហបុរី លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាតំណាង លោករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី១០ ខែកក្កដា ២០១៨ បានដឹកនាំគណៈប្រតិភូ ដែលរួមមាន ក្រសួងបរិស្ថាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីបរិស្ថានអាស៊ាន អំពីផែនការប្រែប្រួលអាកាសធាតុក្នុងកិច្ចប្រជុំកំពូល ស្តីពីទីក្រុងពិភពលោក សប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី និងបរិស្ថានស្អាត ដែលបានចាប់ផ្តើមពីថ្ងៃទី៩-១២ ខែកក្កដា ឆ្នាំ២០១៨ ក្នុង ប្រទេសសិង្ហបុរី។

លោក វ៉ាន់ មុនីនាថ បានថ្លែងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការចូល រួមចំណែកជាមួយពិភពលោកនិងថ្នាក់តំបន់ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុកម្ពុជា(២០១៤-២០២៣) និងផែនការសកម្មភាពការប្រែប្រួលអាកាសធាតុតាមក្រសួង-ស្ថាប័ន ការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងបារីសក្នុងការចូលរួមចំណែករបស់ភាគីនៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងការអនុវត្តផែនការបន្សុំាជាតិនិងគោលការណ៍ណែនាំ ដើម្បី បញ្ជ្រាបប្រែប្រួលអាកាសធាតុទៅក្នុងផែការនិងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក វ៉ាន់ មុនីនាថ បាន បញ្ជាក់ថាក្នុងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន កម្ពុជា កំពុងវិភាគបញ្ចប់សេចក្តីព្រាងក្រមបរិស្ថាន ដែលបានដាក់ បញ្ចូលតួនាទី និងការទទួលខុសត្រូវការប្រែប្រួលអាកាសធាតុ ហើយកម្ពុជា ក៏បានបង្កើតក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ដែលជាយន្តការមួយសំដៅធានាបាននូវតុល្យភាពរវាង សេដ្ឋកិច្ច សង្គម បរិស្ថាន និង វប្បធម៌។ ដូច្នេះ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតដៃគូ ដើម្បីកៀរគរធនធាន សម្រាប់អនុវត្តគោលនយោ បាយ លិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំនោះ លោក វ៉ាន់ មុនីនាថ ក៏បានជួបប្រជុំទ្វេរភាគីជាមួយប្រតិភូជប៉ុន ពិភាក្សាអំពី ការគ្រប់គ្រងសំរាមសមុទ្រ និងប្រតិភូសិង្ហបុរី អំពីការពង្រឹងកិច្ចសហការលើវិស័យបរិស្ថាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print