ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្ងាប់មុខ នៅសួនច្បារដោយសង្ស័យថាដោយសារខ្យល់គរបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ចាក់ថា ឈ្មោះអ៊ឹម ដារិទ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្តកំពត បច្ចុប្បន្នមានទីលំនៅក្រុមទី៧ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានប្រពន្ធ ឈ្មោះ ហែម សា រឿន មានកូនប្រុស៣នាក់។ លោកបន្តថា ជុំវិញការស្លាប់នេះ បើយោងតាមការពិនិត្យ និង សន្និដ្ឋានជំហានដំបូង គេមានការសង្ស័យថា មកពីខ្សល់គរ ។
ស្ត្រីឈ្មោះហែម សា រឿន ត្រូវជាប្រពន្ឋជនរងគ្រោះបានអះអាងថា នៅយប់កើតហេតុ នៅវេលាម៉ោងជាង៨យប់ ប្តីរបស់គាត់ចេញពីផ្ទះមកធ្វើការវេនយប់ ដែលត្រូវចូលធ្វើការនៅម៉ោង១០យប់ តែនៅវេលាម៉ោង ជាង១០យប់ដ៍ដែល ទូរស័ព្ទប្តីរបស់គាត់តេ លែងចូល ប៉ុន្តែគាត់ពុំនឹកស្មានថា ប្តីមានរឿងអ្វីនោះទេ។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា មានគេទូរស័ព្ទប្រាប់ថា បានប្រទះឃើញប្តីរបស់គាត់ដេកស្លាប់នៅមុខរោងចក្រ ស្រាបៀរ តែម្តង ពេលនោះគាត់មានការតក់ស្លត់ជាពន់ពេក មិននឹកស្មានថា ប្តីគាត់ស្លាប់បែបនេះសោះ ។
ក្រោយពិនិត្យ រួចរាល់ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃនៅឯលំនៅដ្ឋាន ៕
ដោយ៖ ឆ្លាមសមុទ្រ