បុរស​ម្នាក់​ស្លាប់​សង្ស័យ​ខ្យល់គរ​ ដួល​ស្លាប់​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្ងា​ប់​មុខ​ នៅ​សួនច្បារ​ដោយ​សង្ស័យ​ថា​ដោយសារ​ខ្យល់គរ​បង្ក​ការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

sew

​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ បាន​បញ្ចា​ក់ថា​ ឈ្មោះ​អ៊ឹម​ ដា​រិ​ទ្ឋ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មានស្រុក​កំណើត​ នៅ​ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​ បច្ចុប្បន្ន​មាន​ទីលំនៅ​ក្រុម​ទី​៧​ ភូមិ​៣​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ មាន​ប្រពន្ធ​ ឈ្មោះ​ ហែម​ សា​ រឿ​ន​ មានកូន​ប្រុស​៣​នាក់​។​ លោក​បន្ត​ថា​ ជុំវិញ​ការ​ស្លាប់​នេះ​ បើ​យោង​តាម​ការ​ពិនិត្យ​ និង​ សន្និដ្ឋាន​ជំហាន​ដំបូង​ គេ​មានការ​សង្ស័យ​ថា​ មក​ពី​ខ្ស​ល់​គរ​ ។​

​ស្ត្រី​ឈ្មោះ​ហែម​ សា​ រឿ​ន​ ត្រូវជា​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​បាន​អះអាង​ថា​ នៅ​យប់​កើតហេតុ​ នៅ​វេលា​ម៉ោងជាង​៨​យប់​ ប្តី​របស់​គាត់​ចេញពីផ្ទះ​មក​ធ្វើការ​វេន​យប់​ ដែល​ត្រូវ​ចូល​ធ្វើការ​នៅ​ម៉ោង​១០​យប់​ តែ​នៅ​វេលា​ម៉ោង​ ជាង​១០​យប់​ដ៍ដែល​ ទូរស័ព្ទ​ប្តី​របស់​គាត់​តេ​ លែង​ចូល​ ប៉ុន្តែ​គាត់​ពុំ​នឹក​ស្មានថា​ ប្តី​មានរឿង​អ្វី​នោះ​ទេ​។​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ មាន​គេ​ទូរស័ព្ទ​ប្រាប់​ថា​ បាន​ប្រទះ​ឃើញ​ប្តី​របស់​គាត់​ដេក​ស្លាប់​នៅ​មុខ​រោងចក្រ​ ស្រា​បៀរ​ តែ​ម្តង​ ពេល​នោះ​គាត់​មានការ​តក់​ស្លត់​ជា​ពន់ពេក​ មិន​នឹក​ស្មានថា​ ប្តី​គាត់​ស្លាប់​បែប​នេះ​សោះ ​។​

​ក្រោយ​ពិនិត្យ​ រួចរាល់​ សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​នៅ​ឯ​លំនៅ​ដ្ឋា​ន​ ៕​

sew (3)sew (2)sew (1)

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print