ភ្នំពេញ ៖ នៅមុនចូលឆ្នាំខ្មែរ២០១៩ខាងមុខ នេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វាចាស់នឹងដាក់អោយប្រជាពលរដ្ឋធ្វើចរាចរ ពីរខែមុនគម្រោងការកំណត់ ខណៈនៅ ពេលនេះបាន៥០%ហើយ បន្ទាប់ពីបិទធ្វើការជួសជុលឡើងវិញ ។ នេះតាមមន្ត្រីសាធារណ ការអះអាងឲ្យដឹង ។
ស្ពានជ្រោយចង្វារថ្មីតែមួយ ត្រូវបានគេសង្កេត ឃើញថា ការធ្វើចរាចរណ៍កំពុងមមាញឹកខ្លាំងងាយប្រឈមការកកស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ ។ បើទោះយ៉ាងណា ក្រុមការងារជំនាញទាំងជប៉ុន និងកម្ពុជា កំពុងសម្រុកការជួសជុលគម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យហើយនៅមុនផែនការកំណត់ ដើម្បីពន្លឿនបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
តាមមន្ត្រីជំនាញបញ្ជាក់ថា គម្រោងជួសជុលកែលម្អស្ពានជ្រោយចង្វាចាស់នេះ គឺត្រូវប្រើរយៈ ពេលជាង២២ខែឬ២ឆ្នាំ ដោយចំណាយថវិកាប្រមាណជាង៣៣លានដុល្លារដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។
គួរបញ្ជាក់ថា ស្ពានជ្រោយចង្វាចាស់នេះ មានបណ្តោយ៧០៩ម៉ែត្រ បានសាងសង់ឡើងនៅសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ១៩៦៦ តែអកុសល្យ ក្រោយមកត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧២ ដោយសារការដាក់បង្កៃគ្រាប់មីនបន្ទាប់មកទៀតបានជួសជុលឡើងវិញ និងសម្ពោធដាក់ឲ្យប្រើសប្រាស់នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ១៩៩៤ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ៕ នគរដ្រេហ្គន