ស្ពានមិត្តភាពកម្ពុជាជប៉ុននឹងអាចដាក់អោយធ្វើចរាចរនៅមុនចូលឆ្នាំខ្មែរ មុនផែនការកំណត់

ចែករំលែក៖

ភ្នំពេញ ៖ នៅមុនចូលឆ្នាំខ្មែរ២០១៩ខាងមុខ  នេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វាចាស់នឹងដាក់អោយប្រជាពលរដ្ឋធ្វើចរាចរ ពីរខែមុនគម្រោងការកំណត់ ខណៈនៅ ពេលនេះបាន៥០%ហើយ បន្ទាប់ពីបិទធ្វើការជួសជុលឡើងវិញ ។ នេះតាមមន្ត្រីសាធារណ ការអះអាងឲ្យដឹង ។

ស្ពាន​ជ្រោយចង្វារ​ថ្មី​តែមួយ ត្រូវបានគេសង្កេត  ឃើញថា ការធ្វើចរាចរណ៍​កំពុងមមាញឹក​ខ្លាំង​ងាយប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរជា​រៀងរាល់ថ្ងៃ ។ បើទោះយ៉ាងណា ក្រុមការងារ​ជំនាញ​ទាំង​ជប៉ុន និង​កម្ពុជា កំពុង​សម្រុក​ការ​ជួសជុល​គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ហើយ​នៅមុន​ផែនការ​កំណត់ ដើម្បីពន្លឿនបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

តាមមន្ត្រីជំនាញបញ្ជាក់ថា គម្រោង​ជួសជុល​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​ចាស់នេះ គឺត្រូវប្រើ​រយៈ ពេល​ជាង​២២​ខែ​ឬ​២​ឆ្នាំ ដោយ​ចំណាយថវិកាប្រមាណ​ជាង​៣៣​លាន​ដុល្លារ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ។

គួរបញ្ជាក់ថា ស្ពាន​ជ្រោយចង្វាចាស់នេះ មាន​បណ្តោយ​៧០៩​ម៉ែត្រ បាន​សាងសង់ឡើង​នៅ​សម័យ​សង្គមរាស្ត្រនិយម​ក្នុង​ឆ្នាំ​១៩៦៦ តែអកុសល្យ ក្រោយមក​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧២ ដោយសារ​ការ​ដាក់​បង្កៃគ្រាប់​មីន​បន្ទាប់​មក​ទៀត​បាន​ជួសជុល​ឡើង​វិញ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើស​ប្រាស់​នៅ​ថ្ងៃ​ទី​២៦ ខែ កុម្ភៈ ឆ្នាំ​១៩៩៤ ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print