“សិក្ខាសាលាពិភាក្សាអំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ 2018”

ចែករំលែក៖

ប្រទេសថៃ៖ កម្មវិធីឈ្មោះថា សិក្ខាសាលាពិភាក្សាអំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ 2018” ក្រោមទស្សនទាន សេដ្ឋកិច្ចវិលជុំ៖ អនាគតដែលយើងបង្កើតឡើង។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅប្រទេសថៃដោយក្រុមហ៊ុនអេសស៊ីជី (SCG) ដែលវាគឺជាវេទិកាសកលមួយស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

សិក្ខាសាលានោះ មានការចូលរួមពីក្រុមហ៊ុននានាក្នុងពិភពលោក ក៏ដូចជាវិស័យរដ្ឋ សង្គមស៊ីវិល សហគ្រាសខ្នាតតូច និងមធ្យម អាជីវកម្មថ្មី ក៏ដូចជាសហគមន៍ក្នុងស្រុក ដើម្បីចែករំលែកទស្សនៈ និងផ្សព្វផ្សាយអំពីករណីជោគជ័យនានា ធ្វើយ៉ាងណា ដើម្បីរួមគ្នាជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងសង្វាក់តម្លៃធនធាន ដែលរួមមានសង្វាក់ផលិតកម្ម ការប្រើប្រាស់ និងដំណើរការប្រើប្រាស់ឡើងវិញ ។ ទស្សនទាននេះនឹងនាំទៅរកនិរន្តរភាពនៃអាជីវកម្ម ហើយក៏ជួយលើកកម្ពស់ដល់គុណភាពជីវិត ក៏ដូចជានាំទៅរកនិរន្តរភាពសកលលោកផងដែរ។

សិក្ខាសាលាពិភាក្សាអំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ 2018 គឺជាវេទិកាសិក្សាមួយស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្នុងរយៈកាលប្រាំឆ្នាំមកនេះ វត្ថុបំណងនៃវេទិកានេះគឺដើម្បីកសាងការយល់ដឹងឲ្យបានទូលំទូលាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្នុងឆ្នាំនេះ វេទិកានេះផ្ដោតលើសេដ្ឋកិច្ចវិលជុំ ហើយមានការថ្លែងសុន្ទរកថាបើកពីសំណាក់ បណ្ឌិត ស៊ុមឃីត ចាតុស្រ៊ីភិថាក (Somkid Jatusripitak) ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ ឯកឧត្តម បានលើកឡើងអំពីចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ក្នុងគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសថៃ។ ប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (WBCSD) ក៏បានធ្វើបទបង្ហាញអំពីសេដ្ឋកិច្ចវិលជុំក្នុងបរិបទសកលផងដែរ។ ទន្ទឹមនឹងនេះ វេទិកាពិភាក្សាជាក្រុមក៏ត្រូវបានរៀបចំផងដែរ ដើម្បីបកស្រាយអំពីករណីជោគជ័យនានា ទាក់ទិននឹងសេដ្ឋកិច្ចវិលជុំពីគ្រប់វិស័យទាំងអស់ ដែលអនុញ្ញាតឲ្យអ្នកចូលរួមអាចយកចំណេះដឹងដែលបានចែករំលែកនោះយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

បណ្ឌិត ស៊ុមឃីត ចាតុស្រ៊ីភិថាក (Somkid Jatusripitak) ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា៖ ទស្សនទានសេដ្ឋកិច្ចវិលជុំ គឺមានទិសដៅស្របគ្នាទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថៃ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសការផ្ដោតលើផលិតផល និងសេវាដែលមានតម្លៃ។ រដ្ឋាភិបាលថៃ បានអនុវត្តតាមផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នៅចំពោះមុខបញ្ហាប្រឈមនានាក្នុងសកលលោកទាក់ទិននឹងធនធានធម្មជាតិ។ ដូច្នេះ ផែនការយុទ្ធសាស្ត្រជាតិ 20 ឆ្នាំ ក៏ផ្ដោតលើការអភិវឌ្ឍន៍ដែលអនុគ្រោះដល់បរិស្ថាន ក៏ដូចជាតុល្យភាពរវាងការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ។ យុទ្ធសាស្ត្រនេះមានការគាំទ្រដោយវិធានាការផ្សេងទៀត រួមមានការលើកកម្ពស់នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការចែករំលែក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ការគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ ក៏ដូចជាទម្លាប់ប្រតិបត្តិក្នុងការធ្វើអាជីវកម្មដែលមានក្រមសីលធម៌ និងមានការទទួលខុសត្រូវផ្នែកសង្គម និងបរិស្ថាន

ដោយ វឌ្ឍនា

...

|

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print