ភ្នំពេញ៖ កញ្ញា សូរ្យ អេនណា តារាបង្ហាញម៉ូត និងជាប្រធានក្រុមម៉ូដែល”តារារះថ្មីកម្ពុជា” បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង នឹងរូបភាពស្ដីពីសំលៀកបំពាក់ប្រពៃណីភូមាជាច្រើនសន្លឹក ។នាងបានប្រាប់ថា រូបភាពទាំងនោះគឺជាសកម្ម ភាពរបស់នាង គ្រាដែលត្រូវបានប្រទេសភូមាអញ្ជើញទៅថតសំលៀកបំពាក់ប្រពៃណីដើម្បីផ្សាយពីទេសចរណ៍វប្បធម៌ឲ្យប្រទេសមួយនេះ ព្រមទាំងការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមកផងដែរ។
ជាបន្តបន្ទាប់ សូរ្យ អេណា ធ្លាប់បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនឹងស្នាដៃលេចធ្លោរជាច្រើនក្នុងវិស័យបង្ហាញម៉ូតទាំងក្នុងនិងក្រៅប្រទេស។ នាងក៏ត្រូវបានបណ្តាក្រុមការងារបរទេសជាច្រើនចាប់អារម្មណ៍ផងដែរដូចជាថ្មីៗនេះនាងទទួលបានការងារធំមួយនៅប្រេទសភូមា។ តារាស្រីរូបនេះ បានឲ្យដឹងថា ដោយសារតែនាងមានទំនាក់ទំនងល្អជាមួយក្រុមម៉ូដែលនៅប្រទេសភូមា ទើបធ្វើឲ្យមានការអញ្ជើញនាងទៅថតសំលៀកបំពាក់ប្រពៃណីដើម្បីផ្សាយពីទេសចរណ៍វប្បធម៌របស់ប្រទេសនេះ ដើម្បីឲ្យពិភពលោកបានដឹងកាន់តែច្បាស់។ នាងថា រូបភាពទាំងនោះក្រសួងទេសចរណ៍ក៏ដូចជាបណ្ដាញសារព័ត៌មាននៃប្រទេសភូមា និងធ្វើការផ្សព្វផ្សាយ ជាសាធារណៈ ទៅកាន់ពិភពលោក ក្នុងនៃទាក់ទាញទេសចរណ៍មកទស្សនាប្រទេសមួយនេះកាន់តែច្រើន។
ក្រៅពីការថតគ្រងឈុតកូនក្រមុំភូមា សូរ្យ អេនណា ក៏បាននាំសំលៀកបំពាក់ប្រពៃណីខ្មែរទៅថតផងដែរ ក្នុងន័យដើម្បីផ្លាស់ប្ដូរបទពិសោធន៍វប្បធម៌ជាតិគ្នាទៅវិញទៅមក។ ទីតាំងដែល សូរ្យ អេនណា ទៅថតនោះ គឺស្ថិតក្នុងវត្ត Shwe Dagon ដែលជាកន្លែងទេសចរណ៍ល្បីមួយនៃប្រទេសមួយនេះ ហើយម៉ូដែល ដែលថតជាមួយនាង គឺជា ម៉ូដែលរបស់ប្រទេសភូមាតែម្ដង។ នាងរំពឹងដែរថាស្នាដៃថ្មី និងឱកាសចេញទៅបង្ហាញមុខនៅបរទេសនេះនឹងក្លាយជាការផ្លាស់ប្តូបទពិសោធន៍ និងទំនាក់ទំនងថ្មីបន្ថែមទៀតជាមួយក្រុមការងារនៅបរទេស ហើយនាងក៏រំពឹងថានឹងមានស្នាដៃថ្មីជាច្រើនបន្តទៀតសម្រេចបាននៅពេលខាងមុខ៕