សូរ្យ អេនណា ​ស្អាតប្លែកពេល​គ្រង​ឈុត​កូន​​ក្រមុំភូមា

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា សូរ្យ អេនណា តារាបង្ហាញម៉ូត និងជាប្រធានក្រុមម៉ូដែល”តារារះថ្មីកម្ពុជា” បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង នឹងរូបភាព​ស្ដី​ពី​សំលៀក​បំពាក់​​ប្រពៃណី​ភូមា​ជា​ច្រើន​សន្លឹក ។​នាង​បាន​ប្រាប់​ថា រូបភាព​ទាំង​នោះ​គឺ​ជា​សកម្ម  ភាព​របស់​នាង គ្រា​ដែល​​ត្រូវ​បាន​ប្រទេស​ភូមា​អញ្ជើញ​ទៅ​ថត​សំលៀក​បំពាក់​ប្រពៃណី​ដើម្បី​ផ្សាយ​ពី​ទេសចរណ៍​វប្បធម៌​ឲ្យ​ប្រទេស​មួយ​​នេះ ព្រម​ទាំង​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

    ជាបន្តបន្ទាប់ សូរ្យ អេណា ធ្លាប់បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនឹងស្នាដៃលេចធ្លោរជាច្រើនក្នុងវិស័យបង្ហាញម៉ូតទាំងក្នុងនិងក្រៅប្រទេស។ នាងក៏ត្រូវបានបណ្តាក្រុមការងារបរទេសជាច្រើនចាប់អារម្មណ៍ផងដែរដូចជាថ្មីៗនេះនាងទទួលបានការងារធំមួយនៅប្រេទសភូមា។ តារាស្រីរូបនេះ  បាន​​ឲ្យ​ដឹង​ថា ដោយសារតែ​នាង​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ក្រុម​ម៉ូដែល​នៅ​ប្រទេស​​ភូមា ទើប​ធ្វើ​ឲ្យ​មាន​ការ​អញ្ជើញ​នាង​ទៅ​ថត​សំលៀក​បំពាក់​ប្រពៃណី​ដើម្បី​ផ្សាយ​ពី​ទេសចរណ៍​វប្បធម៌​របស់​ប្រទេស​នេះ ដើម្បី​ឲ្យ​ពិភព​លោក​បាន​​ដឹង​កាន់​​តែ​ច្បាស់។ នាង​ថា រូបភាព​ទាំង​នោះ​ក្រសួង​ទេសចរណ៍​ក៏​ដូច​ជា​បណ្ដាញ​សារព័ត៌មាន​នៃ​ប្រទេស​ភូមា និង​ធ្វើ​ការ​ផ្សព្វផ្សាយ ជា​សាធារណៈ ទៅ​កាន់​ពិភពលោក ក្នុង​នៃ​ទាក់​ទាញ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​មួយ​​នេះ​កាន់​តែ​ច្រើន។

ក្រៅពីការ​ថត​គ្រង​ឈុត​កូន​​ក្រមុំ​ភូមា សូរ្យ អេនណា ក៏​បាន​នាំ​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​ទៅ​ថត​​​ផង​ដែរ ក្នុង​ន័យ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​វប្បធម៌​ជាតិ​​គ្នា​ទៅ​វិញ​ទៅ​មក។ ទីតាំង​ដែល សូរ្យ អេនណា   ទៅ​ថត​នោះ គឺ​ស្ថិត​ក្នុង​វត្ត Shwe Dagon ដែល​ជា​​កន្លែង​ទេសចរណ៍​ល្បី​​មួយ​នៃ​ប្រទេស​មួយ​នេះ ហើយ​ម៉ូដែល ដែល​ថត​ជា​មួយ​នាង គឺ​ជា ម៉ូដែល​របស់​ប្រទេស​ភូមា​តែ​ម្ដង។ នាងរំពឹងដែរថាស្នាដៃថ្មី និងឱកាសចេញទៅបង្ហាញមុខនៅបរទេសនេះនឹងក្លាយជាការផ្លាស់ប្តូបទពិសោធន៍ និងទំនាក់ទំនងថ្មីបន្ថែមទៀតជាមួយក្រុមការងារនៅបរទេស ហើយនាងក៏រំពឹងថានឹងមានស្នាដៃថ្មីជាច្រើនបន្តទៀតសម្រេចបាននៅពេលខាងមុខ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print