ខេត្តព្រះសីហនុ ៖ រឿងពិតបានកើតឡើងនៅអាងស្តុកទឹក ព្រំប្រទល់ភូមិចំការកៅស៊ូ និងភូមិវាលធំ ឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈប្រជាពលរដ្ឋក្នុងក្នុងភូមិសាស្ត្រខាងលើ ដាក់មងបានជាប់សត្វក្រពើមួយក្បាលធំគួរសម នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៨នេះ ។
ទន្ទឹមនោះ អាជ្ញាធរខេត្តព្រះសីហនុបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះនៅអាងទឹកមានក្រពើ។
គួរបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលប្រជានេសាទដាក់មងជាប់សត្វក្រពើ នៅអាងស្តុកទឹក ព្រំប្រទល់ភូមិចំការកៅស៊ូ និងភូមិវាលធំ ឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ
...