ដាក់មងបានក្រពើ អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រឿងពិតបានកើតឡើងនៅអាង​ស្តុក​ទឹក ព្រំប្រទល់​ភូមិ​ចំការកៅស៊ូ និង​ភូមិ​វាល​ធំ ឃុំ​ជើង​គោ និង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ខណៈប្រជាពលរដ្ឋក្នុងក្នុងភូមិសាស្ត្រខាងលើ ដាក់មងបានជាប់សត្វក្រពើមួយក្បាលធំគួរសម នៅ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៨នេះ ។

ទន្ទឹមនោះ អាជ្ញាធរខេត្តព្រះសីហនុបានអំពាវនាវឲ្យ​ប្រជាពលរដ្ឋ​ដែលមានកូនតូចៗ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​នៅ​អាងទឹក​មាន​ក្រពើ។

គួរបញ្ជាក់ថា ​នេះ​ជា​លើក​ទី៤ហើយ ដែល​ប្រជា​នេសាទ​ដាក់មង​ជាប់​សត្វ​ក្រពើ នៅ​អាង​ស្តុក​ទឹក ព្រំប្រទល់​ភូមិ​ចំការកៅស៊ូ និង​ភូមិ​វាល​ធំ ឃុំ​ជើងគោ និង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ៕ ឆ្លាម សមុទ្រ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print