កាលពីថ្ងៃទី ១៣ខែកក្កដា មានការ វាយប្រហារគ្រាប់បែកអត្តឃាត ទៅលើទីតាំងឃោសនាបោះឆ្នោតស្ថិតនៅក្នុងខេត្ត Baluchistan ភាគខាងលិច ប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស១៣២នាក់ស្លាប់ និង ជាង១៥០នាក់រងរបួស។ នេះជាការវាយប្រហារបង្ហូរឈាមទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង១ឆ្នាំកន្លងមក។
មន្ត្រីសុខាភិបាលខេត្ត Baluchistan បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងការ វាយប្រហារគ្រាប់បែកនោះឡើងដល់ ៧០ នាក់ក្រៅពីនេះមាន១២០នាក់រងរបួស ។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា នៅពេល វាយប្រហារ មានពលរដ្ឋប្រមាណជាង ១.០០០នាក់ចូលរួមនៅក្នុងពិធីឃោសនាបោះឆ្នោតនោះ។
នេះជាការវាយប្រហារលើកទី៣ហើយ នៅក្នុងសប្រាហ៍នេះសំដៅទៅលើសកម្មភាពឃោសនាបោះឆ្នោត ដែលបង្កជាក្តីបារម្ភ យ៉ាងខ្លាំង ដល់ពលរដ្ឋពេលទៅបោះឆ្នោតនៅថ្ងៃទី២៥ខែកក្កដា ។ រដ្ឋាភិបាលបាន បង្កើនការរក្សាសន្តិសុខ ប៉ុន្តែមិនអាចទប់ស្កាត់ការវាយប្រហារបានឡើយ។
កន្លងមកថ្មីៗ មានការវាយប្រហារគ្រាប់ បែកបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់និង ៣៩នាក់ រងរបួស នៅក្នុងការវាយប្រហារសំដៅទៅលើក្បួនរថយន្តរបស់អតីតរដ្ឋ មន្ត្រី ។ កាលពីថ្ងៃទី១០ ខែកក្កដា មានការ វាយប្រហារគ្រាប់បែក នៅក្នុងពិធីឃោសនាបោះឆ្នោតនៅទីក្រុង Peshawar បណ្តាល ឲ្យមនុស្ស ១៣នាក់ស្លាប់ និង៥៤នាក់រង របួស ។
រដ្ឋាភិបាលប៉ាគីស្ថានបានសម្រេចដាក់ពង្រាយកម្លាំងសន្តិសុខ មានប៉ូលិសទាហានរហូតដល់ទៅ៣៧១.៣៨៨នាក់ ដើម្បីការ ពារ សន្តិសុខពេលបោះឆ្នោត ៕ ម៉ែវ សាធី