ជប៉ុននឹងចំណាយប្រាក់ជាច្រើនកសាងតំបន់រងគ្រោះដោយទឹកជំនន់

ចែករំលែក៖

មកទល់ពេលនេះមានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅជប៉ុនកើនឡើង ជាង២០០នាក់ហើយ និងរាប់សិបនាក់ ទៀតបាត់ខ្លួនផ្ទះសម្បែងជាច្រើនរងការ បំផ្លាញទាំងស្រុងនិងខួចខាត។ នាយក រដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាន បង្ហាញការប្តេជ្ញា ជួយស្តារតំបន់រង គ្រោះឡើងវិញ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលបានផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះ ផងដែរ។

សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី ១៣ ខែ កក្កដាបានផ្សាយថា ខណៈទឹកជំនន់ស្រក ចុះ និងអាកាសធាតុចាប់ផ្តើមប្រសើរឡើងវិញ ក្រោយពីរយៈពេលមួយសប្តាហ៍នៃគ្រោះទឹកជំនន់ដ៏មហាប្រល័យ នៅតាម បណ្តាខេត្តភាគខាងលិចប្រទេសជប៉ុននោះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានប្តេជ្ញាថា នឹងបង្កើនថវិកាជំនួយសម្រាប់ស្រោចស្រង់តំបន់រងគ្រោះទាំងអស់ឡើងវិញ ខណៈចំនួនមនុស្សស្លាប់គិតត្រឹមល្ងាចថ្ងៃសុក្រកន្លងមកនេះ គឺមានជាង ២០០ នាក់ និងរាប់សិបនាក់ទៀតបន្តបាត់ខ្លួន។

សម្រាប់ជំនួយដែលមានស្រាប់ទៅ ហើយ ដែលត្រូវបានបញ្ចេញដោយរដ្ឋាភិបាលនោះ គឺមានតែប្រមាណ ២ពាន់ លានយ៉េន ឬស្មើនឹង ១៨លានដុល្លារអាមេ រិកប៉ុណ្ណោះ ប៉ុន្តែការខូចខាតជារួមនោះគឺត្រូវបានរដ្ឋាភិបាលជប៉ុនព្យាករថា មាន ទំហំធំធេងជាងនេះឆ្ងាយណាស់ ដែល តម្រូវឲ្យមានថវិកាជំនួយបន្ថែមត្រូវអនុម័តជាចាំបាច់ ដើម្បីទ្រទ្រង់ការស្តារហេដ្ឋា រចនាសម្ព័ន្ធជារួមឡើងវិញ ដែលអាចត្រូវ​ចំណាយពេលចាប់ពី ១ឆ្នាំឡើងទៅ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជប៉ុនលើកទី ៥ នៅថ្ងៃសុក្រកន្លង មកនេះ រដ្ឋាភិបាលជប៉ុនដឹកនាំដោយ លោក អាបេ បានប្តេជ្ញាថានឹងសម្រេចឲ្យបាននូវថវិកាជំនួយក្នុងគ្រាអាសន្នរហូតដល់ ៣៥ពាន់លានយេន ឬស្មើនឹង ៣១១លាន ដុល្លារអាមេរិក ទៅឲ្យតំបន់ចំនួន ៥៨ ដែល រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ។ ដោយឡែកប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ក៏នៅតែបន្តផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print