កណ្តាល៖នៅថ្ងៃទី១៤ កក្តដា ២០១៨ លោក អីុ សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន តៃកុងរថយន្តដែរបើកបុកម៉ូតូពីក្រោយខណៈអ្នកបើកម៉ូតូឆ្លងផ្លូវ ស្លាប់ម្នាក់ រងរបួស០២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”បើកបរបង្ករឲ្យរបួស និងស្លាប់អ្នកដ៍ទៃ” ដែលប្រព្រិត្តនៅចំណុចផ្លូវលេខ២១ ស្ថិតនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៣ កក្តដា ២០១៨ តាមមាត្រា៨៣, ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ជនត្រូវចោទមានឈ្មោះ ឃុន វិបាន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្រាំត្រសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ចំណែកឯជនរងគ្រោះ ទី០១ឈ្មោះភួង ស្រីពៅ ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហតុ) ទី០២ឈ្មោះ ភោគ សំអុល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងស្ដុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី០៣ឈ្មោះភួង សុគុន្ធ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មកានី អ្នកទាំងពីរងរបួសធ្ងន់។
នគរបាលស្រុកស្អាងបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដា សេ១២៥ (សេរី២០១៦) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FL-2772 បើកបរដោយឈ្មោះភោគ សំអុល (មិនពាក់មួក) រួមដំណើរជាមួយឈ្មោះភួង សុគុន្ធ និងឈ្មោះភួង ស្រីពៅ បានបើកបរម៉ូតូក្នុងទិសដៅពីត្បូងមកជើង ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូខាងលើបានបត់ឆ្វេងឆ្លងផ្លូវពីកើតមកលិច ធ្វើឲ្យអ្នកបើករថយន្តម៉ាកហ៊ិនដាយ ពណ៌ស គ្នានផ្លាក ដែលកំពុងបើកស្របទិសគ្នាពីត្បូងមកជើង គេចមិនទាន់ក៏បុកពីក្រោយ បណ្ដាលឲ្យដួលម៉ូតូខ្ទាតមនុស្សចូលក្រោមកង់រថយន្ត ហើយត្រូវរថយន្តកិនស្លាប់០១នាក់ស្រីនិងរង
របួសធ្ងន់០១នាក់ស្រី ស្រាល០១នាក់ប្រុស ។ អ្នករងរបួសត្រូវបានក្រុមគ្រួសារដឹកយក មកសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្តបានឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាន ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យនិងវាស់វែងទីកន្លែងកើតហេតុរួច បានយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។
ករណីនេះបង្កឡើងដោយអ្នកបើកម៉ូតូធ្វេសប្រហែស ខ្ចីខ្ចា ខ្វះការប្រុងប្រយ័ត្ន ក្នុងពេលឆ្លងផ្លូវ ចំណែកអ្នបើករថយន្តបើកក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕ ឆ ដា