គណបក្សប្រជាជនរាជធានីភ្នំពេញបើកឆាកលើកទី២ នៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោត សម្រាប់តំណាងរាស្ត្រ នីតិកាលទី៦ នៅរាជធានីភ្នំពេញ ដោយមានសមាជិកចូលរួមជាង១៥០០០នាក់

ចែករំលែក៖

ភ្នំពេញ៖  ក្នុងថ្ងៃបើកឆាកជាលើកទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានធ្វើការជួបជុំគ្នានៅកោះពេជ្រមានមហាជន សហជីព និងកម្មករចូលរួមប្រមាណ១៥០០០នាក់ ។
ក្បូនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងលើនេះធ្វើឡើង នាព្រឹកថ្ងៃទី១៤កក្កដា ក្រោមការដឹកនាំពីលោក  ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក  ឃួង ស្រេង អនុប្រធានគណ បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក  អ៊ិត សំហេង និងថ្នាក់ដឹកនាំជាច្រើននាក់ទៀត។
 បើតាមការអោយដឹងពីក្រុមការងារដែលរៀបចំកម្មវិធីខាងលើនេះ បានអោយដឹងថា ក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី២ នេះចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅម៉ោង ៨ ព្រឹក ដោយមានមហាជន សហជីព និងកម្មករចូលរួមប្រមាណ១៥០០០នាក់ ប្រើប្រាស់រថយន្ត ជាង១០០គ្រឿង ម៉ូតូ ៦០០០គ្រឿង។ក្រុមការងារដដែរបានបន្តថា បើតាមតំរាយផ្លូវក្បូនដង្ហែចេញពីកោះពេជ្រ បត់ឆ្វេងឡើងផ្លូវសុធារស ទៅផ្លូវម៉ៅសេទុង បត់ស្តាំមកផ្លូវព្រះមុនីវង្ស មកដល់ស្តុបពេទ្យចិន បត់ឆ្វេងមកផ្លូវព្រះសីហនុ រួមបន្តបត់ឆ្វេងមករង្វង់មូលនាងគង្ហីង រួចបន្តមកផ្លូវឆេកូស្កូវ៉ាគី បត់មកផ្លូវកម្ពុជាក្រោម ឡើងមកកោះពេជ្រវិញ ដើម្បីបញ្ចប់កម្មវិធី។

សូមបញ្ជាក់ថា៖  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ហើយកាលពីថ្ងៃបើកឆាកដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ជាមួយនិងការប្រារព្ធខួបទី៦៧ នៃខួបកំណើតគណបក្សប្រជាជនកម្ពុជាក៏បានជួបជុំនិងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និសីទកោះពេជ្រនេះដែរ កាលពីសប្តាហ៍មុន ដោយធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកចូលរួមប្រមាណជាង ៦ ម៉ឺននាក់ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ៕  ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print