អាមេរិក និងអាល្លឺម៉ង់កាន់តែប្រឈម មុខតានតឹងដាក់គ្នាក្រោយពេល ប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំ បានចាត់ ទុកអាល្លឺម៉ង់គឺជាអ្នកទោសរបស់រុស្ស៊ីដោយសារតែអាល្លឺម៉ង់ គាំទ្រដល់រុស្ស៊ី។
នៅក្នុងឱកាសនៃជំនួបកំពូលអង្គការ អូតង់ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ ទី១១ ខែកក្កដា ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ក៏មានជំនួបជាលក្ខណៈទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសសមាជិកអូតង់ដែរ។
ជំនួបទ្វេភាគីរវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងលោក ស្រីអធិការបតីអាល្លឺម៉ង់ មែរគែលត្រូវបានលោកត្រាំចាត់ទុកថាល្អប្រសើរ នឹងថា លោក និងលោកស្រីមែរគែលបាននិយាយពីការចំណាយក្នុងវិស័យការពារ ពាណិជ្ជ កម្ម រួមទាំងបញ្ហាអន្តោប្រវេសន៍។ តែភាពល្អូកល្អិននេះបានកើតឡើងមិនបានប៉ុន្មានផង បន្ទាប់ពីលោកត្រាំនិយាយបរិហារ អាល្លឺម៉ង់មិនសំចៃមាត់ក្នុងរឿងចំណាយ តិចក្នុងវិស័យការពារ និងបានចូលរួមវិភាគទានតិចតួចសម្រាប់អង្គការអូតង់ភាពរកាំ រកូសគ្នាក៏បានកើតឡើងដែរ។ ទន្ទឹមគ្នានេះ លោកត្រាំថែមទាំងចាត់ទុកអាល្លឺម៉ង់ថាជាអ្នកទោសរបស់ប្រទេសរុស្ស៊ីទៀតផង។
« ប្រទេសអាល្លឺម៉ង់បានចូលរួមចំណែកត្រឹមតែជាង ១ភាគរយប៉ុណ្ណោះនៃផលិត ផលសរុបក្នុងស្រុករបស់ខ្លួន។ ចំណែក អាមេរិកវិញបច្ចុប្បន្ននេះ បានចូលរួម ដល់ទៅ ៤,២% នៃផលិតផលសរុបក្នុង ស្រុក។ អាល្លឺម៉ង់ជាប្រទេសអ្នកមាន ហើយអ្វីដែលអាល្លឺម៉ង់បានលើកឡើងនោះគឺថា គេអាចនឹងដំឡើងការចំណាយយោធារបស់គេបានតែបន្តិចបន្តួចទេចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។
អ៊ីចឹងវាពិតជារឿងប្រសើរណាស់ដែលអាល្លឺម៉ង់អាចដំឡើងការចំណាយយោធា របស់គេបានភ្លាមៗដំឡើងនៅថ្ងៃស្អែកតែម្តងទៅ ហើយរឿងនេះនឹងមិនបង្កឲ្យមានបញ្ហាអ្វីទេសម្រាប់អាល្លឺម៉ង់។ ខ្ញុំគិតថា វា មិនយុត្តិធម៌សោះឡើយចំពោះអាមេរិក។ បន្ទាប់មក ហេតុអ្វីបានជាអាល្លឺម៉ង់សុខចិត្តចាយលុយជាច្រើនពាន់លានដុល្លារទៅឲ្យប្រទេសរុស្ស៊ីដើម្បីបំពេញតម្រូវការថាម ពលរបស់ខ្លួន? អាល្លឺម៉ង់ជាអ្នកទោសរបស់ រុស្ស៊ី។
អាល្លឺម៉ង់បានលុបបំបាត់ចោលនូវថាមពលដែលបានមកពីការប្រើធ្យូងថ្ម និង នុយក្លេអ៊ែរ។ សព្វថ្ងៃនេះ អាល្លឺម៉ង់បាន ទិញប្រេង និងឧស្ម័នពីរុស្ស៊ីក្នុងបរិមាណយ៉ាងច្រើនសម្បើម។ វាពិតជាមិនយុត្តិធម៌ ទាល់តែសោះ។ អាល្លឺម៉ង់បង់លុយរាប់ សិបពាន់លានដុល្លារឲ្យរុស្ស៊ី ចំណែកយើង វិញពេលនេះ យើងបែរជាត្រូវការពារអាល្លឺម៉ង់ពីរុស្ស៊ីទៅវិញ »។
កន្លងមក អាល្លឹម៉ង់បានបង្កើនទំនាក់ ទំនង សេដ្ឋកិច្ចពាណិជ្ជកម្មជាមួយភាគីចិន ក្រោយពេលដែលអាមេរិកមិនបន្ធូរបន្ថយក្នុងវិស័យពាណិជ្ជកម្ម ដោយដំលើងពន្ធ ដល់ប្រទេសអាល្លឺម៉ង់ ផងដែរ។
ចិន និងអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមាន តម្លៃ ២០ពាន់លានអឺរ៉ូ។ នៅក្នុងពិធីចុះ ហត្ថលេខានៅថ្ងៃម្សិលមិញ នៅទីក្រុងប៊ែរ ឡាំង លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង និងលោកស្រីអធិការតី អាល្លឺម៉ង់អង់ហ្គេ ឡា មែរគែល បានលើកឡើងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយ និងការបើកទីផ្សារសេរី។ អាល្លឺម៉ង់ និងចិន ចង់រឹតចំណងសេដ្ឋកិច្ចនឹងគ្នា នៅពេល ដែលអាមេរិករបស់លោកដូណាល់ ត្រាំ កំពុងដាក់របាំងពន្ធគយលើទំនិញ នាំចូល ពីចិន ហើយនិងអឺរ៉ុប។
២០នាទី ដើម្បីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងចិន-អាល្លឺម៉ង់ ដែលមានតម្លៃ ២០ពាន់លានអឺរ៉ូ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ធ្វើឡើង នៅទីក្រុងប៊ែរឡាំង នៅក្រោមអធិបតីភាព របស់នាយករដ្ឋមន្រ្តី ចិន លោកលី ខឺឈាំង ហើយនិងលោកស្រី អអិការបតីអាល្លឺម៉ង់ អង់ហ្គេឡា មែរគែល។
ចាប់តាំងពី២ឆ្នាំមកនេះ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មទី១របស់អាល្លឺម៉ង់។ ប៉ុន្តែ ក្នុងនាមជាប្រទេសនាំចេញដូចគ្នា ចិននិងអាល្លឺម៉ង់ ដែលឃើញថាគំរូពាណិជ្ជកម្មរបស់ខ្លួនកំពុងត្រូវប្រឈមនឹងការគំរាមកំហែងដោយសាររបាំងពន្ធគយរបស់ អាមេរិក ចង់រឹតចំណងពាណិជ្ជកម្ម រវាង គ្នានឹងគ្នា ដើម្បី រួមគ្នាតទល់ជាមួយទីក្រុងវ៉ាស៊ីនតោន។
ប៉េកាំង និងប៊ែរឡាំងបានរួមគ្នារិះគន់ ចំណាត់ការរបស់រដ្ឋបាលអាមេរិក ដែល ទើបចាប់អនុវត្ត ដំឡើងពន្ធលើទំនិញនាំ ចូលពីចិន តាំងពីដើមខែកក្កដានេះ។ ចិន ដែលបានក្លាយជាប្រទេសដំបូងគេ ក្នុង បញ្ជីដំឡើងពន្ធគយរបស់អាមេរិក បាន ដើរនយោបាយការទូត ប្រមែប្រមូល គ្រប់ សម្ពន្ធមិត្តសេដ្ឋកិច្ច។ នៅសប្តាហ៍មុន ចិន បើកវេទិកាសេដ្ឋកិច្ចជាមួយ ប្រទេសនៅ អឺរ៉ុបកណ្តាល និងខាងកើត ចំណែកនៅ សប្តាហ៍ក្រោយចិន នឹងបើកជំនួបកំពូល ជាមួយ សហភាពអឺរ៉ុបវិញម្តង។
នៅក្នុងសន្និសីទកាសែត លោកស្រីអធិ ការបតីអាល្លឺម៉ង់ បានថ្លែងថា អាល្លឺម៉ង់ ហើយនិងចិន នៅតែគាំទ្រការដោះដូរសេរី ទៅតាមការកំណត់របស់អង្គការពាណិជ្ជ កម្មពិភពលោក។ អាល្លឺម៉ង់ ចូលរួមជាមួយ ចិន ដើម្បីការពារនយោបាយដោះដូរសេរី ប៉ុន្តែ ប៊ែរឡាំងក៏មិនចង់ចូលជិតស្និទ្ធខ្លាំងជាមួយក្រុងប៉េកាំងដែរ ដែលតាមពិតមិនមែនជាសិស្សគំរូណាស់ណា ក្នុងរឿងដោះដូរពាណិជ្ជកម្មស្មើភាពគ្នានោះទេ។
ឆ្លើយតបនឹងការបារម្ភរបស់អ្នកទទួលខុសត្រូវអឺរ៉ុប ជាពិសេសរបស់លោកស្រី អធិការបតីអាល្លឺម៉ង់ដែលចង់ឲ្យចិនបើក ចំហទីផ្សារសម្រាប់អ្នកវិនិយោគបរទេស លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំងបាន បញ្ជាក់ថា អំណឹះតទៅ ក្រុមហ៊ុនអាល្លឺម៉ង់អាចចូលទៅវិនិយោគនៅទីផ្សារមូលបត្រ និងធានារ៉ាប់រង នៅប្រទេសចិនបាន។ លោកលី ខឺឈាំង បានអំពាវនាវផងដែរ ឲ្យក្រុមហ៊ុនអាល្លឺម៉ង់ វិនិយោគកាន់តែច្រើនខាងផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ នៅប្រទេស ចិនផ្ទាល់ ដោយមិនចាំបាច់ត្រូវផ្ទេរបច្ចេក វិទ្យាដូចមុននោះទេ។
ប្រមុខរដ្ឋាភិបាល ចិនបាននិយាយធានាផងដែរថា ក្រុមហ៊ុន អាល្លឺម៉ង់ មិនត្រូវបារម្ភឡើយពីការលួច ចម្លង ព្រោះថា អាជ្ញាធរចិននឹងមិនអនុ គ្រោះដាច់ខាត អ្នកដែលលួចកម្មសិទ្ធិ បញ្ញា។ សូមបញ្ជាក់ថា គឺការរំលោភ កម្មសិទ្ធិបញ្ញា ការលួចចម្លងបច្ចេកវិទ្យា របស់ក្រុមហ៊ុនអាមេរិកាំង នៅប្រទេសចិន ដែលជាដើមហេតុនៃការថ្នាំងថ្នាក់ អាក់ អន់ចិត្តរបស់លោកដូណាល់ ត្រាំ រហូត ប្រកាសបើកសង្រ្គាមពាណិជ្ជកម្មជាមួយ ទីក្រុងប៉េកាំង៕ ម៉ែវ សាធី