អាជ្ញាធររាជធានីភ្នំពេញ ប្រារព្ធអបអរសាទរ ខួប១០ឆ្នាំ ការដាក់ប្រាសាទព្រះវិហារចូលជា បេតិភណ្ឌពិភពលោក និង១ឆ្នាំនៃប្រាសាទសំបូព្រៃគុក

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីនៃសាលា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំ២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែកកដ្ដា ឆ្នាំ២០១៨ បានទូងស្គរ បន្ទរសំឡេង អបអរសាទរ ខួប១០ឆ្នាំ នៃប្រាសាទ ព្រះវិហារ និងខួប១ឆ្នាំ នៃតំបន់ប្រាសាទសំបូព្រៃគុក ដែលបានចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក ។

សូមបញ្ជាក់ថា៖ ប្រាសាទព្រះវិហារ ត្រូវបានចូល ជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទ សំបូព្រៃគុក ចូលជាសម្បត្ដិ បេតិភណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧ ហើយរាជរដ្ឋាភិបាល បានសម្រេច យកថ្ងៃទី១៥ កក្កដា ដើម្បីប្រារព្ធអបអរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភណ្ឌពិភពលោក ទាំងពីររួមគ្នា ដែលបានឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print