ខេត្តមណ្ឌលគិរី ៖ ទីតាំងផលិតស្រាសរមួយកន្លែងត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះនិងនគរបាលស្រុកស្រុកសំបូរសហការជាមួយមន្ទីរជំនាញចុះបិទផ្អាកការផលិតដឹកនាំដោយលោកជា សុភក្រ័ ព្រះរាជ្ញារងអមសាលាដំបូងខេត្តក្រចេះ។
ការចុះបិទទីតាំងផលិតស្រាសនោះបន្ទាប់ពីមានករណីស្លាប់ស្ត្រីពីរនាក់នឹងជាង៤០នាក់ផ្សេងទៀតរងគ្រោះដោយសង្ស័យថាមានសាធាតុពុល។
ហើយបិទទីតាំងផលិតស្រាសជាបណ្ដោះអាសន្ន៍នេះធ្វើឡើងនៅរសៀលថ្ងៃសៅរ៍២កើតខែទុតិយាសាធឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៨នៅចំណុចភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីនគរបាលសេដ្ឋកិច្ចខេត្តបានឲ្យដឹងថាមុននឹងឈានដល់បិទទីតាំងផលិតស្រាសនោះគឺកម្លាំងនគរបាលសេដ្ឋកិច្ចបានចុះទៅដល់កន្លែងកើតហេតុដែលមនុស្សពុលស្រាសស្លាប់ចំនួន២នាក់នៅស្រុកស្នួលកាលពីថ្ងៃទី ១៣ហេីយកសួរនាំរកមូលហេតុក៏រកឃើញទីតាំងផលិតស្រាសនោះ ហេីយ បានហៅម្ចាស់ផ្ទះធ្វើកិច្ចសន្យាបញ្ឈប់បិទស្រាស នោះបណ្ដោះអាសន្នសិន។
នគរបាលសេដ្ឋកិច្ចបន្តទៀតថាម្ចាស់ទីតាំងផលិតស្រាសនោះមានឈ្មោះស្រស់ ធា ភេទប្រុសអាយុ៤៩ឆ្នាំមានទីលំនៅភូមិថ្មីឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះ។
និងបានធ្វើការរហូតស្រាសចំនួន១០កានក្នុងមួយកានចំណុះ៣០លីត្រនិងស្រាថ្នាំសំរាប់លក់ប្រចាំថ្ងៃចំនួនកន្លះធុងទឹកសុទ្ធទៀតផង។ដោយជីវ័ន្ត