ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបាន បានអោយដឹងនៅថ្ងៃនេះថា ទឹកស្ទឹងសំរោង តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងដល់ជើងធ្នឹមស្ពានហើយ គិតត្រឹមម៉ោង ១០:៣០ នាទី ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។
លោកថា បើភ្លៀងនៅតែបន្តធ្លាក់ ទឹកស្ទឹងនឹងបន្តកើន ឡើងបន្ថែមទៀត ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕