អាមេរិកនិងកូរ៉េខាងជើង ពិភាក្សាពីការផ្តល់ធាតុទាហានអាមេរិក ស្លាប់នៅកូរ៉េខាងជើង

ចែករំលែក៖

អាមេរិក-កូរ៉េខាងជើង៖ នៅថ្ងៃទី ១៥ ខែកក្កដា អាមេរិកនិងកូរ៉េខាងជើង បានជួបពិភាក្សាគ្នាស្តីពីការប្រគល់ធាតុទាហានអាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាម ឧប្បទ្វីបកូរ៉េ ឆ្នាំ​១៩៥០-១៩៥៣។

សារព័ត៌មាន យ៉ុនហាប់​បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា៖ ជំនួបរវាងអាមេរិកនិងកូរ៉េខាងជើង ស្តីពី ការប្រគល់ធាតុទាហានអាមេរិក ដោយជំនួបនោះធ្វើឡើងនៅភូមិ​ Panmunjom ។ ​
រថយន្ត​៣គ្រឿងបានដឹក មន្ត្រីអាមេរិក បានឆ្ពោះទៅកាន់ ស្ពាន់​ Tongil ​ជិតព្រំដែនប្រទេសទាំងពីរ កាលពីវិលាម៉ោង ៨និង​២០នាទី​ព្រឹកថ្ងៃទី ១៥ខែកក្កដា ដើម្បីឆ្ពោះទៅកាន់ តំបន់​ Panmunjom ។

តាមសារព័ត៌មានយ៉ុនហាប់​កិច្ចពិភាក្សានៅថ្ងៃទី​១៥ខែកក្កដា​ នឹងផ្តោតទៅលើ ពេលវេលា និងវិធី​ដែលត្រូវប្រគល់ធាតុទាហានអាមេរិក ឲ្យភាគីអាមេរិកវិញ។ក្រៅពីនេះកូរ៉េខាងជើង អាចលើកឡើងពីលក្ខណះមួយចំនួន មកពិភាក្សា ក្នុងនោះមានទាំងបទឈប់បាញ់កាលពីឆ្នាំ​១៩៥៣ បញ្ចប់សង្គ្រាមឧប្បទ្វីប កូរ៉េ ដោយកូរ៉េខាងជើង ស្នើរឲ្យមានសិន្ធិសញ្ញាសន្តិភាព។

កន្លងមកកូរ៉េខាងជើង និងអាមេរិក បានឡើងគម្រោង ពិភាក្សាស្តីពីការប្រគល់ធាតុទាហាន ប៉ុន្តែកូរ៉េខាងជើងប្តូរពេលវេលា​ដោយមិនឲ្យភាគីអាមេរិកដឹកមុន ធ្វើឲ្យមន្ត្រីអាមេរិកទៅរងចាំនៅតំបន់ព្រំដែន។ ក្រោយមកទើប​កូរ៉េខាងជើងផ្តល់ព័ត៌មានស្តីពីការលើកពេល មកថ្ងៃទី​១៥ខែកក្កដាវិញ។

តាមចំណុចទី​៤នៅក្នុងសេចក្តីប្រកាសរួម​ ក្រោយកិច្ចប្រជុំរវាងប្រធានាធិបតីដូណាលត្រាំ និងគីមជុងអ៊ុន កាលពីថ្ងៃទី​១២ខែមិថុនា នៅប្រទេសសឹង្ហបុរី​ អាមេរិកនិងកូរ៉េខាងជើង បានសន្យា ប្រគល់ធាតុទាហានអាមេរិកវិញ។

មានទាហានអាមេរិក​ជាង​៣៦.៥០០នាក់ ស្លាប់នៅក្នុងសង្គ្រាមឧប្បទ្វីបកូរ៉េ ។តាមតួលេខរបស់ទាហានអាមេរិកបានបញ្ជាក់ថា មានទាហានអាមេរិក ៧.៧០០នាក់ បាត់ខ្លួននៅក្នុងសង្រ្គាម ឧប្បទ្វីបកូរ៉េ ក្នុងនោះ ៥.៣០០នាក់បានបាត់ខ្លួននៅក្នុងទឹកដីកូរ៉េខាងជើង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print