ខេត្តប៉ៃលិន ៖ មន្ត្រីក្រសួងធនធានទឹកបញ្ចាក់នៅថ្ងៃ អាទិត្យនេះថា គិតត្រឹមម៉ោង១១:៣០ នាទីនេះបរិមាណទឹកដ៏សន្ធឹកសន្ធាប់ដែលហូរធ្លាក់យ៉ាងគំហុកពីប្រទេសថៃ បានធ្វើឲ្យទឹកស្ទឹងតាកុយ ក្នុងខេត្តប៉ៃលិន ហក់ឡើងយ៉ាងឆាប់រហ័សពេញព្រៀបមាត់ស្ទឹង នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។
មន្ត្រីដដែលបញ្ជាក់បន្ថែមថា ស្ថិតក្នុងស្ថាន ភាពនេះ មិនទាន់មានការជន់លិចចូលភូមិឋានប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែលោកអំពាវនាវសូមបងប្អូនប្រជាពល រដ្ឋដែលរស់នៅតាមដងស្ទឹងតាកុយបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយការហក់ឡើងយ៉ាងគំហុកនៃទឹកស្ទឹងតាកុយនេះ ៕
...