សម្តេចតេជោហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត អញ្ជើញចូលរួមអបអរសាទរខួប១០ឆ្នាំ នៃការដាក់ បញ្ចូលប្រាសាទព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ ពិធីរំលឹកខួប១០ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប១ឆ្នាំ នៃការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុហ៍ ជាបេតិកភណ្ឌពិភពលោក (៨កក្កដា ២០១៧-៨កក្កដា ២០១៨) ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១៥ កក្កដានេះ នៅស្តាតអូឡាំពិក ក្រោមអធិបតីភាពសម្តេចអគ្គមហា សេនាបតីតេជោគហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនកុះករ ។

គួររំឭកថា កម្ពុជាបានឈ្នះក្តី “ប្រាសាទព្រះវិហារ” លើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ គឺតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ មកម៉្លេះ។

រដ្ឋាភិបាលបច្ចុប្បន្ន  ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន គេសង្កេតឃើញថា កម្ពុជាកាន់រឹងមាំ និងកាន់តែរីកចម្រើនបោះជំហានទៅមុខជានិច្ចគួរឲ្យកត់សម្គាល់ ។ ដូច្នេះប្រជា ពលរដ្ឋភាគច្រើនគាំទ្រ និងបន្តគាំទ្របោះ ឆ្នោត ជូនសម្តេចហ៊ុនសែន ដឹកនាំប្រទេស ដើម្បីរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print