កំពង់ធំ÷ ថ្ងៃអាទិត្យ៣កើត ខែទុតិយាសាឍ ឆ្នាំចរ សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង៧.១០នាទីព្រឹក មានករណី ហឹង្សាដោយចេតនា កើតឡើងនៅចំណុចអូរពី ភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា អ្នកបង្កឡើងដោយជនសង្ស័យឈ្មោៈ ម៉ៅ ជាតិ អាយុ ២៤ឆ្នាំ ជា(ប្តី) ជនរងគ្រោៈឈ្មោៈ គង់ ទី អាយុ ២៨ឆ្នាំ ជា(ប្រពន្ធ) បច្ចុប្បន្ន នៅភូមិចាជ្រុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ កំពង់ធំ (អ្នកទាំងពីរ មកធ្វើកម្មករ សុីឈ្នួលគេ) ។ ត្រូវបានប្តីបាញ់ដោយអាវុធកែឆ្នៃ ជាមួយគ្រាប់កាំភ្លើងពិត AK 47 បណ្តាលអោយស្លាប់ពេលបញ្ជូូនដល់ មន្ទីពេទ្យ ។
មូលហេតុ ប្តីបានយកអាវុធផ្ជង់ប្រពន្ធលេង រួចហើយក៍កេៈកៃផ្ទុៈត្រូវប្រពន្ ធតែម្តង ។
ជនសង្ស័យត្រូវ សមត្ថកិច្ច ឃាត់ខ្លួន កសាង សំនុំរឿងបញ្ចូនបន្ដដើម្បីចា ត់ការតាមនីតិវិធីច្បាប់ ៕ប៊ុនរិទ្ធី