លោក នួន ផារ័ត្ន ផ្តល់ថវិកាផ្ទាល់ខ្លួនជួសជុលផ្លូវនៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋក៏ដូចអាជ្ញាសង្កាត់ស្ទឹងមានជ័យទី៣មេភូមិទ្រា៤និងមេភូមិដំណាក់ធំ៣ ខណ្ឌមានជ័យ ពីបញ្ហាផ្លូវមួយខ្សែដែលរងការខូចខាតយ៉ាងខ្លាំងមានភក់ជ្រាំបង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរមាន

ពីរភូមិគឺភូមិដំណាក់ធំ៣ និងភូមិទ្រា៤ ។ កាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ ដោយមានការចូលរួមពីលោកឈិនដារ៉ាមេភូមិទ្រា៤ លោកឈុន សារ៉ាវី មេភូមិដំណាក់ធំ៣ បាននាំគ្រឿងចក្រដែលបាន ជួយផ្តល់គាំទ្រពីក្រុមហ៊ុនណឹមម៉េងបានមកធ្វើការឈូសឆាយផ្លូវដែលរងការខូចខាតមួយខ្សែនៅចំណុចលូប្រាំទទឹងប្រវែង១២ម៉ែត្រនិងបណ្តោយប្រវែង៦៥០ម៉ែត្រក្រាលថ្មម៉ិចជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋបានពីរភូមិគឺភូមិដំណាក់ធំ៣និងភូមិទ្រា៤។

លោកឈិនដារ៉ាមេភូមិទ្រា៤ព្រមទាំងលោកឈុនសារ៉ាវីមេភូមិដំណាក់ធំ៣បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថាកន្លងមកផ្លូវមួយខ្សែនេះប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះមានការលំបាកខ្លាំងណាស់ស្របពេលរដូវនេះជារដូវវស្សាមាន

ភ្លៀងធ្លាក់ជោគជាំជារៀងរាល់ថ្ងៃបង្កឲមានភក់ជ្រាំរអិលដួលមុខក្រោយ ធ្វើឲអ្នកធ្វើដំណើរមានអារម្មណ៍មិនសប្បាយចិត្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវនេះម្តងៗ។

ដោយមើលឃើញការលំបាកទាំងនេះហើយ ក្នុង នាមអាជ្ញាធរភូមិក៏ដូចជាចៅសង្កាត់បានធ្វើការស្នើសុំទៅដល់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី៣ បានពាំនាំនៅអ្វីដែលជាទុក្ខកង្វល់និងជាសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ដើម្បីឲថ្នាក់ដឹកនាំបានជ្រាបពីបញ្ហាទាំងអស់នេះ។

លោកឈិនដារ៉ាបានបន្តថាក្រោយពីឯកឧត្តមបានជ្រាបពីបញ្ហានេះលោកក៏ទទួលយកសំណើរទាំងនេះព្រមទាំងជួយឧបត្ថមជាថវិកាផ្ទាល់ខ្លួនចំនួន ១២៣០ដុល្លាដើម្បីជួសជុលផ្លូវខាងលើនេះទុកជាចំណងដៃឲប្រជាពលរដ្ឋបានប្រើប្រាស់ជាផលប្រយោជន៍សាធារណៈផងដែរ។

លោកឈិនដារ៉ាមេភូមិទ្រា៤ លោក ឈុនសារ៉ាវីមេភូមិដំណាក់ធំ៣ បានធ្វើការសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងពីរភូមិរស់នៅអមសងខាងផ្លូវនេះសូមមេត្តាជួយនាំគ្នាជួយថែរក្សាកំណាត់ផ្លូវនេះប្រើប្រាស់ឲបានយូរអង្វែងហើយសូមកុំ
យកចិញ្ចើមផ្លូវមកលក់ដូរធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋនៅភូមិដំណាក់ធំ៣ ភូមិទ្រា៤ព្រមទាំងអាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក នួនផារ័ត្នដែលជានិច្ចកាលតែងតែជួយឈីឆ្អាលដឹងនៅសុខទុក្ខរបស់ប្រជាពលរដ្ឋទីណាប្រជាពលរដ្ឋមានទុក្ខលំបាកមានតែគណបក្យប្រជាជនកម្ពុជាមួយគត់ដែលចុះទៅជួយដល់មូលដ្ឋានរបស់បងប្អូន។

ជាចុងក្រោយលោកឈិនដារ៉ាមេភូមិទ្រា៤បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជ័យទី៣សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះឲបានគ្រប់ៗគ្នា
ដើម្បីគាំទ្រសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីបន្ត៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print