ក្មេងប្រុសស្រី៣នាក់ចុះលេងទឹកទន្លេ លង់ស្លាប់ក្មេងស្រីម្នាក់ ពីរនាក់ជួយសង្គ្រោះទាន់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសស្រី៣ចុះលេងទឹកទន្លេលង់ស្លាប់ក្មេងស្រីម្នាក់ ចំណែកក្មេងប្រុស ២នាក់ទៀតត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង ១រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ នៅជួរមាត់ទន្លេតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិចក្ចបានឲ្យដឹងថាសពក្មេងស្រីរងគ្រោះមានឈ្មោះ លក្ខិណា អាយុ ១១ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅផ្ទះជួលជាមួយម្តាយនៅម្តុំផ្សារចាស់ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងប្រុសស្រី ៣នាក់បាននាំគ្នាមកលេងទឹកទន្លេ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានឃើញក្មេងប្រុសនិងក្មេងស្រីទាំង៣នាក់លង់ទឹក ហើយត្រូវបានទូកនេសាទនៅក្បែរនោះជួយស្រង់ក្មេងប្រុស២ បាននាក់ឡើងគោក ចំណែកក្មេងស្រីម្នាក់ទៀតបានលិចទៅក្នុងទឹកទន្លេបាត់ ភ្លាមនោះបានប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុហើយក៏បានជួលម្ចាស់ទូកនេសាទ ឲ្យចុះជួយរាវរកសាកសពក្មេងស្រី ។

ក្រុមអ្នករាវរកសាកសពក្មេងស្រីដែលលិចបាត់នៅក្នុងទន្លេប្រើរយៈពេលជាង២ ម៉ោង ទើបរកឃើញសាកសពក្មេងស្រីហើយក៏បាននាំគ្នាស្រង់ឡើងមកលើគោក ។

បើតាមសម្ដីរបស់ម្ដាយក្មេងស្រីរងគ្រោះបានរៀប រាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុកូនស្រីរបស់គាត់បានសុំគាត់មកហូបមីនៅម៉ាត ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាកូនស្រីរបស់គាត់បាននាំគ្នាទៅលេងទឹកនៅមាត់ទន្លេនោះទេ ។

បន្ទាប់ពីកើតហេតុរកឃើញសាកសពក្មេងស្រីខាងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុក កំណើតតាមប្រពៃណី ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print