អ្នកស្រុកកណ្តៀងត្រេកអរខណៈសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវលំ និងស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាគណៈអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ និងស្ពានបេតុងថ្មីឆ្លងស្ទឹងពោធិ៍សាត់ ១ខ្សែផងនោះ ដោយអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ពិធីសម្ពោធផ្លូវលំ និងស្ពានបេតុងថ្មីខាងលើ ធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបរិវេណ(វត្តកញ្ជរខាងត្បូង) ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានថ្លែងថា ផ្លូវលំក្រាលគ្រួសក្រហមមានប្រវែង ៧៥០០ម៉ែត្រ និងលូឆ្លងកាត់ផ្លូវចំនួន ១៥កន្លែង ដោយសំរួលចរាចរណ៍ចេញពីភូមិអូរបាក្រង ឃុំអន្លង់វិល ស្រុកកណ្តៀង និងបន្តទៅដល់ភូមិកែវមុនី្ន សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ចំណែកស្ពានបេតុងថ្មីនេះឆ្លងកាត់ស្ទឹងពោធិ៍សាត់មានទទឹងប្រវែង ៨ម៉ែត្រ និងបណ្ដោយប្រវែង ៤៥ម៉ែត្រ ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង នេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីស្រឡាងមួយទៀត ពីរាជរដ្ឋភិបាលកម្ពុជា សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងពិសេសការដឹកជញ្ជូនផលកសិផលផ្សេងៗ ហើយសមិទ្ធផលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកជួបការលំបាកព្រោះខ្វះផ្លូវ ខ្វះស្ពានក្នុងការសំរួលចរាចរណ៍ និងដឹកជញ្ជូនផលកសិផលទៅកាន់ទីផ្សារ ជាពិសេសជាងនេះទៀតនោះសិស្សានុសិស្សធ្វើដំណើរទៅមកសាលារៀន និងទៅកាន់មណ្ឌលសុខភាពជាដើម ។

គណៈអធិបតីទាំងពីរបានថ្លែងបន្តទៀតថា គម្រោង និងសទ្ធផលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជានេះ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយស្ថាបនាឡើងដោយមជ្ឍមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិសុខភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print