ខ្យល់និងភ្លៀងមួយមេបាក់មែកឈើធ្លាក់ចំម៉ូតូកង់បីមួយគ្រឿងទៀតបណ្ដោយអោយបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បាក់មែកឈើធ្លាក់ចំម៉ូតូកង់បីមួយគ្រឿងទៀតបណ្ដោយអោយបុរសម្នាក់របួសធ្ងន់ខណៈភ្លៀងនិងខ្យល់យ៉ាងខ្លាំង កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីនេះអ្នកធ្វើដំណើរបានភ្ញាក់ផ្អើល មុនដំបូងស្មានតែមានករណីរញ្ជួយដី តែក្រោយមកទើបហួសចិត្តមិននឹកស្មានថា ទឹកភ្លៀងនិងខ្យល់ មានឥទ្ធិផលរហូតដ៏ភ្លៀងមួយស្រាប់តែបាក់មែកឈើធ្លាក់ចំម៉ូតូកង់បីមួយគ្រឿងទៀតបណ្ដោយអោយបុរសម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្ក្រោះបន្ទាប់ដឹកយកទៅសង្ក្រោះផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុហើយដើមឈើត្រូវបានអាជ្ញាធរធ្វើការកាត់យកចេញដើម្បីកុំអោយស្ទះចរាចរណ៍ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print