Manny Pacquiaoនិយាយអ្វីខ្លះក្រោយដណ្តើមខ្សែក្រវាត់ពិភពលោកពី Lucas Matthysse ត្រឹមទឹកទី៧?

ចែករំលែក៖

អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បាន ដណ្ដើមបានខ្សែក្រវាត់ពិភពលោក ទម្ងន់មធ្យម (WBA world welterweight) ដោយបំបាក់កីឡាករអាហ្សង់ទីន Lucas Matthysse ឲ្យបោះបង់ចោលការប្រកួតនៅត្រឹមទឹកទី៧។

ក្នុងការប្រកួតដែលរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី កីឡាករវ័យ ៣៩ឆ្នាំPacquiaoជាអ្នកដើរចូលរហូតនិងបោះកណ្ដាប់ដៃពេញៗ ធ្វើឲ្យ Lucas វ័យ៣៥ឆ្នាំត្រូវអាជ្ញាកណ្ដាលរាប់ជារឿយៗ តាំងពីទឹកទី១។ ក្នុងទឹកទី៧ដោយសារតែមិនអាចទ្រាំទ្រកណ្ដាប់ដៃធ្ងន់ៗរបស់ Pacquiao បានម្ចាស់ខ្សែក្រវាត់ Lucas សម្រេចចិត្តបោះបង់ការប្រកួតត្រឹមទឹកនេះតែម្ដង។ នេះជាជ័យជម្នះលើកដំបូងរបស់ Pacquiao ចាប់តាំងពីចាញ់អ្នកប្រដាល់អូស្ត្រាលី Jeff Horn កាលពីឆ្នាំ២០១៧។

Pacquiao បាននិយាយនៅក្រោយការប្រកួតចប់ថា “ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំង ណាស់ដែលអាចវាយ Lucasឲ្យចុះចាញ់យ៉ាងលឿនបែបនេះដោយសារតែគាត់គឺជា កីឡាករជើងខ្លាំងមួយរូបនិងពិបាកយកឈ្នះណាស់។ អ្វីដែលធ្វើឲ្យ ខ្ញុំភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺខ្ញុំអាចវាយឲ្យគាត់ដួលនៅក្នុងទឹកទី៣ ទី៥ និងទី៧។ ខ្ញុំខានធ្វើបានល្អបែបនេះជាយូណាស់មកហើយ។ ពួកយើងមិន បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងនោះទេគឺយើងព្យាយាមគ្រប់គ្រងខ្លួនឯងនិងល្បឿន ដោយសារតែខ្ញុំមានវ័យចាស់ទៅហើយ។ ខ្ញុំសូមអរគុណដល់ គ្រូបង្វឹកនិងមិត្តរួមក្រុមទាំងអស់សម្រាប់ជ័យជម្នះនេះ” ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print