សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសមាជិកបក្ស និងប្រជាពលរដ្ឋ នៅភូមិ បឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃ អាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជួបសកម្មជនយុវជនបក្ស និងក្រុមការងារគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ និងអញ្ជើញចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងភូមិ បឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ សម្តេចប្រធានក្រុមការងារ បានជំរាបជូនក្រុមសកម្មជនយុវជនបក្ស និងក្រុមការងារគណបក្សសង្កាត់ អំពីសមិទ្ធផលធំៗដែលគណបក្សបានដឹកនាំ និងជំរុញអនុវត្តការកសាង ការពារមាតុភូមិកម្ពុជាកន្លងមក សម្តេចក៏បានជំរាបជូនផងដែរ អំពីខ្លឹមសារសំខាន់ៗនៃគោរនយោបាយរបស់គណបក្ស សំរាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ។

មុនបន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមមុខព្រួញទាំង៣( ភូមិចំនួន៣) តាមគំរោងបែងចែកការងាររបស់គណបក្សសង្កាត់នាថ្ងៃនេះ សម្តេចប្រធានក្រុមការងា បានបញ្ជាក់ជូនថា ព្រឹកនេះសម្តេចនឹងចុះជួបប្រជាពលរដ្ឋជាមួយក្រុមការងារដែរ សម្តេចបានរំលឹកដល់ក្រុមការងារថ្ងៃនេះ សូមធ្វើឲ្យបានល្អនៅការងារចំនួន៣គឺ៖

១- ចុះជួបបងប្អូនជាសមាជិកបក្ស និងប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន ផ្សព្វផ្សាយជំរាបគាត់ឲ្យបានទូលំទូលាយ អំពីគោលនយោបាយជាអាទិភាពសំខាន់ៗរបស់គណបក្ស ដែលជាគោលនយោបាយ ដើម្បីរក្សាការពារសន្តិភាពសុខសុវត្ថិភាពសង្គមជាតិទាំងមូល និងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋយើង ហើយក៏ជាគោលនយោបាយដែលកើតឡើងពីការប្រមូលផ្តុំបញ្ញាញាណរបស់បក្សទាំងមូល និងបទពិសោធន៍នៃការអនុវត្តបានជោគជ័យកន្លងមក ហេតុនេះហើយគោលនយោបាយដែលបានដាក់ចេញគឺប្រាកដជាអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។

២- ក្នុងការចុះជួបនេះ ក្រុមការងារត្រូវខិតខំផ្សព្វផ្សាយជំរាបបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋានឲ្យគាត់បានដឹង បានស្គាល់អំពីលេខរៀងទី២០ របស់គណបក្សយើងនៅលើសន្លឹកឆ្នោត និងជួយបង្ហាត់បង្ហាញបន្ថែមឲ្យបងប្អូន(ជាពិសេសចាស់ជរា)ឲ្យគាត់ចេះគូស និងគូសឲ្យចំទីតាំង និងលេខរៀងគណបក្សនៅលើសន្លឹកឆ្នោត ។

៣- ការងារចុងក្រោយគឺ សុំបន្តជាប្រចាំនូវការងារចលនាសមាជិកបក្ស បងប្អូនប្រជាពលរដ្ឋ ត្រៀមរៀបចំរាល់ឯកសារសំរាប់យកទៅបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៩ កក្កដា ២០១៨ខាងងមុខនេះ ឲ្យបានច្រើនជាអតិបរមា ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដើម្បីសម្រេចនូវជោគវាសនា របស់ខ្លួនយើង របស់ក្រុមគ្រួសារយើង និងរបស់ប្រទេសជាតិយើងផងដែរ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print