សម្ដេចក្រឡាហោមស ខេង អញ្ជើញប្រគល់ ទោចក្រយានយន្ត (ម៉ូតូ) ចំនួន១,៦៤៦គ្រឿងជូនដល់ប៉ុស្តិ៍នគរបាល រដ្ឋបាលទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តឲ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទូទៅ កាន់តែទទួលបាននូវភាពកក់ក្ដៅ និងសន្តិសុខសុវត្ថិភាព ព្រមទាំងទទួលបាននូវសេវាចាំបាច់នានា ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព នៅក្នុងឱកាសអញ្ជើញប្រគល់ ទោចក្រយានយន្ត (ម៉ូតូ) ចំនួន ១,៦៤៦គ្រឿង ម៉ាក SUZUKI Smash 113cc ផលិតឆ្នាំ២០១៨ ជូនដល់ប៉ុស្តិ៍នគរបាល រដ្ឋបាលទូទាំងប្រទេស ដើម្បីបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន នាព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៨នេះ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងមហាផ្ទៃបានថ្លែងលើកទឹកចិត្តឲ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទូទៅ កាន់តែទទួលបាននូវភាពកក់ក្ដៅ និងសន្តិសុខសុវត្ថិភាព ព្រមទាំងទទួលបាននូវសេវាចាំបាច់នានា ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព។

សម្ដេចក្រឡាហោមក៏បានបញ្ជាក់ថា អ្នកខ្លះ ដើរធ្វើសកម្មភាពអុកឡុក បង្កអសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជូនអីក៏វាធ្វើឲ្យបរិយាកាសវាមិនល្អដែរ អញ្ចឹង សូមចាប់ពីពេលនេះ ទៅដល់ថ្ងៃទី២៩ កក្កដា នោះ គឺជារយៈពេលមានសារៈសំខាន់ ជាគន្លឹះដែលយើងខិតខំទាំងអស់គ្នា ដើម្បីការពារបរិយាកាសនេះឲ្យបានកាន់តែល្អប្រសើរឡើង ។

សម្ដេចគូសបញ្ជាក់ថា ចំពោះដំណាក់កាល ពីនេះទៅដល់បោះឆ្នោត ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនតាមអនុសាសន៍ទាំង ១៤ ដែលបានផ្ដល់ជូននៅពេលសន្និបាតនគរបាលលើកទី២ កាលពីថ្ងៃទី១៣ ធ្នូ ២០១៧កន្លងទៅនោះ ជាពិសេសទាក់ទង និងការយកចិត្តទុកដាក់ លើកិច្ចការពារដំណើរការបោះឆ្នោត ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា” ។

ក្នុងឱកាសនោះដែរសមេ្តចក្រឡាហោម ស ខេង ក៏បានធ្វើអំពាវនាវឲ្យ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស បន្តការពារ និងជួយសម្រួលដល់បក្សនយោបាយ ពេលហែក្បួនឃោសនា ជាពិសេសត្រូវធានាសន្តិសុខ ក្នុងពេលបោះឆ្នោត នាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខ។

សម្ដេចបានបន្តថា នគរបាលមានតួនាទីភារកិច្ច ការពារប្រជាពលរដ្ឋទាំងអស់ មិនមែនការពារតែក្រុមណាមួយនោះទេ គឺការពារប្រជាពលរដ្ឋ ទូទៅដោយមិនរើសអើង ។ក្នុងនោះ មេឃុំ ចៅសង្កាត់ ក៏មានតួនាទី បម្រើប្រជាពលរដ្ឋនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសន្តិសុខ និងធានាដល់ជីវភាព រស់នៅរបស់ពួកគាត់ដែរ។

សូមបញ្ចាក់ថា៖ នេះជាលើកទី៤ហើយ ដែលក្រសួងមហាផ្ទៃធ្វើការប្រគល់ ទោចក្រយានយន្ត (ម៉ូតូ) ជូនដល់នគរបាលប៉ុស្តិ៍រដ្ឋបាល នៅទូទាំងប្រទេស ដោយក្នុង១លើកៗ គឺផ្តល់ជូនម៉ូតូចំនួន១៦៤៦ គ្រឿង ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print