ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ប្រយ័ត្នដូចយុវជនម្នាក់នេះ!! ប្រើប្រាស់គ្រឿងញៀនដល់ វង្វេងស្មារតី

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់នេះ បានកាន់ដុំថ្ម គប់ផ្ទះ ពលរដ្ឋ អ្នកដំណើរតាមផ្លូវធ្វើអោយពលរដ្ឋមានការភ័យខ្លាចទើបសមត្ថកិច្ចធ្វើរឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម កាលពីវេលាង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនញៀនខាងលើ ត្រូវបានអ្នកភូមិ ប្រទះឃើញចំណុចខាងលើ តាំងពីយប់ថ្ងៃទី១៧ ខែកក្កដា ម្សិលមុិញមកម្លេះ មិនដឹងផ្ទះសម្បែង ក្រុម គ្រួសារ នៅទីណា ដើរត្រាច់ ចរ មកដល់ទីតាំងខាងលើ ក្នុងសភាព សតិមិនប្រក្រតី ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៨នេះ យុវជនរូបនេះ បញ្ចេញចរឹកកោងកាច ស្រែកឡូឡា យកដុំថ្មដើរគប់ផ្ទះពលរដ្ឋ អ្នកដំណើរតាមផ្លូវ បង្កឲ្យព្រួយបារម្មណ៍ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច មកជួយចាប់ឃាត់ យកទៅទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាក្រោយពីឃាត់ខ្លួនយុវជនខាងលើសមត្ថកិច្ចបានកសាងឯកសារដើម្បីប្រគល់អោយខាងសង្គមកិច្ចរាជធានីភ្នំពេញជាអ្នកមើលថែបន្ត ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print