តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ក្រុមចោរប្លន់ប្រដាប់ដោយដុំថ្ម យ៉ាងសកម្មប្រចាំស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

កណ្តាល ៖ ក្រុមចោរប្លន់ប្រដាប់ដោយដុំថ្ម យ៉ាងសកម្មប្រចាំស្រុកស្អាង ធ្វើសកម្មភាពប្លន់ជិត១០លើក សម្រេចបាន០៥លើក ចំនួន០៤នាក់ កាលពីព្រឹកថ្ងៃទី១៨ កក្តដា ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួចមានស្ងានទម្ងន់ទោស” ដែលប្រព្រឹត្តនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ កក្តដា ២០១៨ តាមមាត្រា៣៥៣​ ,៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី៣(បី)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ ។

ជនត្រូវចោទមានឈ្មោះ១.ឈ្មោះរិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅផ្ទះជួល ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អង ខេត្តកណ្ដាល ទី០២.ឈ្មោះខៀវ គីមឡុង ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិតមានទីលំនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទី០៣.ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី០៤.ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះខ្វែក សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

លោកអធិការបញ្ជាក់ថា នៅថ្ងៃទី១៤ កក្តដា ២០១៨ជនរងគ្រោះជិះម៉ូតូម៉ាកHONDA c125សេរីឆ្នាំ២០១៨ មកដល់ភូមិកោះគរឃុំរកាខ្ពស់ត្រូវបានជួបក្រុមជនសង្សយ័ខាងលើ (ជិះម៉ូតូ៣គ្រឿង)ធ្វើសកម្មភាពដេញវាយជនរងគ្រោះរហូតមកដល់ភូមិព្រែកត្រែងឃុំសិត្បូក៏ដួលម៉ូតូភ្លាមនោះជនរងគ្រោះស្រែកថាចោរៗទើបមានប្រជាពលរដ្ឋចេញមកជួយ រំពេចនោះជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនដោយបន្សល់ ទុកម៉ូតូចំនួន០១គ្រឿងនៅកន្លែងកើតហេតុជារបស់ជនសង្ស័យ(វ៉ាន់ឌី)។

ក្រោយពេលទទួលបានពត៍មានខាងលើ  កម្លាំងប៉ុស្តិ៍សិត្បូ  សហការណ៍ជាមួយកម្លាំងផ្នែកព្រហ្មទ័ណ្ឌស្រុកស្អាងដឹកនាំផ្ទាល់ដោយលោកវរះសេនីយ៍ឯក សេង សុជាតិ អធិការ បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ឈ្មោះ រិន វ៉ាន់ឌី  បានសារភាពពីបក្ខពួករបស់ខ្លួន។

ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល កម្លាំងនគរ បាលស្រុកស្អាងបានបន្ដសហការជាមួយកនម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាលយ័ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងកានគរបាលខេត្តកណ្ដាល។

បានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ទៀតមាន ៖
១.ឈ្មោះលីម គីទ្រី ភេទ ប្រុស អាយុ ១៧ឆ្នាំ
២.ឈ្មោះខៀវ គីមឡុង ភេទ ប្រុស អាយុ ១៨ឆ្នាំ
៣.ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៨ ឆ្នាំ

ជនសង្សយ័ទាំង០៤ បានសារភាពថាពួកខ្លួនពិតជាបានដេញវ៉ៃប្លន់យកម៉ូតូកាលពីថ្ងៃទី១៤.០៧.២០១៨ វេលាម៉ោង០០.៣៦ នាទីនៅចំនុចភូមិព្រែកត្រែង ឃុំសិត្បូ ប្រាកដមែន ។ ហើយកន្លងមកក្នុងខែ៤ ខែ៦និង ខែ៧ឆ្នាំ២០១៨(នៅចន្លោះម៉ោង២៣.០០នាទីនិងម៉ោង០១.០០នាទី) ក្រុមរបស់ខ្លួនទាំង០៧នាក់ធ្លាប់ធ្វើសកម្មភាពវ៉ៃ គប់ដុំថ្មប្លន់យកម៉ូតូចំនួន០៧លើកក្នុងនោះមិនបានសំរេចចំនួន០២លើកនិង បានសំរេចចំនួន​០៥លើក គឺបានម៉ូតូចំនួន០៥គ្រឿង(ZOOMER ២គ្រឿង.ស្កុបពី០១គ្រឿង. HONDA.C125. ០២គ្រឿង) រួច​យកទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅតាមផ្លូវម្ដុំបឹងត្របែកភ្នំពេញ ។ ដោយធ្វើសកម្មភាពនៅចំនុច លើផ្លូវជាតិលេខ២១ស្រុកស្អាង ចំនួន០៦លើក និងនៅគល់ស្ពានព្រែកសំរោងត្រើយខាងកើតទន្លេបាសាក់បានសម្រេច ចំនួន០១លើក ៕ ឆ ដា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print