គ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា រថយន្តបុកម៉ូតូរបួសធ្ងន់ ៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ២លើកផ្សេងគ្នា បណ្ដាលឱ្យរងរបួងធ្ងន់មនុស្សប្រុសស្រីចំនួន ៤នាក់ នៅស្រុកក្រគរ និងក្រុងពោធិ៍សាត់ ។

1

នគរបាលចរាចរណ៍ក្រុងពោធិ៍សាត់ បាន​ឱ្យដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលេខ៥ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតេឡា ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយរថយន្តបែនម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-0057 (អ្នកបើកបររត់គេចខ្លួន) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-3559 បើកបរដោយឈ្មោះ ហ៊ឹម កឹសផ្លី (ឥស្លាម) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់  ខណៈកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីលិចទៅកើតបណ្ដាល​ឱ្យរបួសធ្ងន់ ។

ប្រភពខាងលើបន្តថា ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ វត្ថុតាងម៉ូតូ និងរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ។

ដោយឡែកនៅស្រុកក្រគរឯណោះវិញ លោកវរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឱ្យដឹងថា នៅវេលាម៉ោង ១៩.៣៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវក្រួសក្រហមលេខ ៥៣ ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ ។ លោកអធិការបន្ដថា ការគ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តម៉ាក តូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A-0899 (អ្នកបើកបររត់គេចខ្លួន) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានបុកម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅលាយទឹកសមុទ្រ គ្មានស្លាកលេខ បណ្ដាលឱ្យឪពុកកូន ៣នាក់ រងរបួសធ្ងន់ ។

លោកបន្តទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ ទី១-ឈ្មោះ ប្លុង ស៊ីផាន ភេទប្រុស អាយុ ៥៥ឆ្នាំ (អ្នកបើកម៉ូតូ) ទី២-ឈ្មោះ ប្លុង ចាន់ម៉ាច ភេទស្រី អាយុ ៣៣ឆ្នាំ និងទី៣-ឈ្មោះ ប្លុង ចាន់ម៉ី ភេទស្រី អាយុ ២៣ឆ្នាំ អ្នកទាំងពីរត្រូវជាកូនស្រី (ជនរងរបួសធ្ងន់ ឪពុកកូនទាំង ៣នាក់) មានទីលំនៅភូមិ.ឃុំកើតហេតុ និងបម្រើការងារនៅក្រុមហ៊ុនរតនាវិសាល ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងម៉ូតូ និងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕

2 3

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print