ភ្នំពេញ៖ នារីវ័យបើករថយន្តTOYOTA ម៉ាកព្រូស មួយគ្រឿងមកឈប់ចាំមិត្តភក្រ័ចេញពីធ្វើការនៅខារ៉ាអូខេហើយច្រឡំជាន់ហ្គាថយក្រោយជ្រុលទៅបុករះរថយន្ត២គ្រឿង បណ្តាលឲ្យរថយន្តទាំង៣គ្រឿងរងការខូចខាត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥មុខខារ៉ាអូខេអាយវេន ទល់មុខនិងក្រុមហ៊ុនYAMAHA តាមបណ្តោយផ្លូវលេខ១៦៩ក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពពត័មានពីសន្តិសុខម្នាក់ដែលឈរយាមនៅក្បែរកន្លែងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា គាត់ឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាក TOYOTA ព្រូស ពណ៌ស្ករ ពាក់ស្លាលលេខភ្នំពេញ2AC-9556បើកបរតាមបណ្តោយផ្លូវលេខ១៦៩ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើក៏បានមកឈប់រង់ចាំ មិត្តភក្កិចេញពីធ្វើនៅខារ៉ាអូខេអាយវេន ខណៈពេលកំពុងឈប់រងចាំនោះស្រាប់តែរថយន្តច្រឡំដាក់លេខថយក្រោយធ្វើឲ្យរថយន្តបើកថយក្រោយយ៉ាងលឿនជ្រុលទៅបុករះរថយន្ត២គ្រឿងចតនៅមុខក្រុមហ៊ុន YAMAHA មានរថយន្តTOYOTA VIGO ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-0068ខូចខាតផ្នែកខាងក្រោយ និងរថយន្តមួយគ្រឿងទៀត ម៉ាក TOYOTA VIGO ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AC-7220ខូចបន្តិចបន្តួចចំណែករថយន្តបង្កខ្ទេចគូទខាងក្រោយ ។
ក្រោយពេលកើតហេតុនារីដែលជាម្ចាស់រថយន្តបង្កបានចុះចេញពីលើរថយន្តហើយប្រាប់ថាខ្លួនគ្មានបំណងឡើយគឺមកពីរថយន្តរបស់ខ្ញុំច្រឡំ ដាក់លេខថយក្រោយហើយច្រឡំជាន់ហ្គាទៀតក៏ធ្វើអោយរថយន្តជ្រុលទៅបុករះបែបនេះតែម្តងទៅ បន្ទាប់មកនារីដែលបានបើករថយន្តបង្កមិនចង់កុំឲ្យមានរឿងវែងឆ្ងាយទៀតក៏បានចេញថ្លៃខូចខាតរថយន្តទាំងពីរគ្រឿងនោះនៅកន្លែងកើតហេតុតែម្តង ៕
...
ដោយ៖ ស រស្មី