កម្មការិនីរោងចក្រកាលីតុន២៥២នាក់ មាន ១១នាក់ស្ត្រីមានផ្ទៃពោះដែលដួលសន្លប់ បានធូរស្បើយខ្លះហើយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្មការិនីប្រមាណជាង២៥២ នាក់ ក្នុង នោះមាន១១នាក់ជាស្ត្រីមានផ្ទៃពោះ នៃរោងចក្រកាលីតុន ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នុរដំបងឃុំខ្នុរដំបង​ ស្រុកជើងព្រៃ បានដួលសន្លប់ បន្ទាប់ពីមានករណីទូស្សេចរន្តអគ្គីសនី បង្កឲ្យកម្មការិនីមានភាពភ័យស្លុត នាំគ្នាសម្រុករត់ចេញក្រៅ ខណៈកម្លាំងកំពុងហេវហត់ ។

តំណាង​ក្រុមហ៊ុន​រោងចក្រកាលីតុនបានអោយ នគរដ្រេហ្គនដឹងនៅល្ងាចថ្ងៃសុក្រកក្កដានេះថា នៅ​មុន​ពេល​កើតហេតុ ក្រុម​កម្មករ-កម្មការិនី​ប្រមាណ​ជាង២០០ ​នាក់​បាន​ចូល​បម្រើ​ការងារ​ដូច​ធម្មតា ។ លុះ​ដល់​វេលា​ម៉ោង​១២នឹង៥០ នាទីថ្ងៃខែដដែល មានសំឡេងផ្ទុះស្សេ ចរន្តអគ្គិសនីចេញពីបន្ទប់អគារអេ បង្ក​ឲ្យ​កម្មការិនីដែលកំពុង​ធ្វើការ​នៅ​ក្បែរ​មាន​អារម្មណ៍​ភ័យតក់ស្លុត នាំគ្នារត់ ចេញហើយដួល​សន្លប់​តៗ​គ្នា​តែ​ម្ដង​។

លោក​ថា​ភ្លាមៗ​នោះ​រូបលោក និង​បុគ្គលិក​រដ្ឋបាល​រោងចក្រ​បាន​ទូរស័ព្ទ​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ជួយ​បញ្ជូន​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ​ និងស្រុកបាធាយ​ ខេត្តកំពង់ចាម​ ដើម្បី​សង្គ្រោះ​ព្យាបាល​។

លោក គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​បានមានចំណាត់ការលើអាការ:ជនរងគ្រោះ ដោយបានចាត់ចែងអោយក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជួយសង្គ្រោះឲ្យ បានម៉ត់ចត់​បំផុត​ នៅតាមមន្ទីរពេទ្យបង្អែក​។ ក្នុងនោះមាន​មន្ទីរបង្អែកស្រុកបាធាយ​ មានជនរងគ្រោះសម្រាកព្យាបាលចំនួន១៣៩នាក់​ និងបានចុះទៅពិនិត្យនៅមន្ទីរបង្អែកស្រុកជើងព្រៃ​ មានជនរងគ្រោះកម្មការិនីសម្រាកព្យាបាល​១១៣នាក់​ ។

លោកបញ្ជាក់ថា កម្មការិនីដែលបម្រើការងារក្នុងរោង ចក្រកាលីតុន​ ស្រុកជើងព្រៃដែលដួល សន្លប់សរុប ២៥២នាក់​ ។ ក្នុងចំណោមអ្នកទាំងនោះស្ត្រីមានផ្ទៃពោះ១១នាក់​ ហើយដល់ពេលនេះមានអាការក៏បានធូរ ស្បើយខ្លះៗហើយដែរ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print