ព្រឹកនេះ​ ផ្លូវជាតិ​លេខ៤ ត្រង់ចំណុចចស្ពានអូរគគីរច​រាចរណ៍អាច​ដំណើរ​ការបានធម្មតា​

ចែករំលែក៖

ខេត្តព្រះសីហនុ​ ៖​ អាជ្ញាធរ​បញ្ជាក់​ថា​ ផ្លូវជាតិ​ លេខ៤ ត្រង់ចំណុចចស្ពានអូរគគីរ ខាងលិចចំណោតលោកយាយម៉ៅពេជ្រនិលព្រំប្រទល់រវាងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុចន្លោះគីឡូម៉ែតលេខ១០៦,១០៧ស្ថិតនៅនៅភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សីលា បានបើក​ ដំណើរការជាធម្មតា ទាំងរថយន្តតូចនិងរថយន្តធំ ក្រោយជំនន់ទឹកភ្លៀងបានស្រកអស់វិញ។

នេះបើតាមសេចក្តីរាយការណ៍ពីមន្ត្រីកងរាជ​ អាវុធហត្ថអោយដឹងថា នៅព្រឹកថ្ងៃ២៣​ កក្កដា២០១៨នេះ ។

មន្ត្រី​អាវុធហត្ថ​បញ្ជាក់បន្ថែមថា នៅមុនទៀបភ្លឺនេះ ចរាចរណ៍នៅចំណុចខាងលើ​ត្រូវបានផ្អាកបណ្តោះអាសន្នប្រហែលជិត៣ម៉ោងដែរ ក្រោយ​មានជំនន់ទឹកភ្លៀងទឹកឡើងហូរកាត់ផ្លូវត្រង់ចំណុចនោះ ប្រវែងប្រហែល០,៨តឹកបណ្តោយប្រហែល៧០ម៉ែត្រ​ ឥឡូវទឹកស្រក​ចរាចរណ៍បើកវិញធម្មតាហើយ។ ចំណែកនៅ​ ចំណុចស្ពានស្ទឹងសំរោង គិតត្រឹមវេលាដូចគ្នានេះ មិនមានបញ្ហាអ្វីឡើយ៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print