អ្នកថ្មើរជើងម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

កំពង់ធំ​ ៖ រថយន្តមិនស្គាល់ម៉ាកបានបើកបុកបុរសវ័យចំណាស់ម្នាក់ពីក្រោយពេញទំហឹងបណ្ដាលស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ០៦ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ខែកក្តដាឆ្នាំ២០១៨ ចំណុចភូមិអង្គរនាង ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

បើតាមសាក្សីនៅជិតកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនរងគ្រោះទៅលេងផ្ទះមិត្តភ័ក្រ លុះត្រឡប់មកវិញដើរឆ្លងផ្លូវត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលស្លាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ូភាព ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុមបារាយណ៏ ខេត្តកំពង់ធំ។ចំណែករថយន្តបង្កបើករតគេចស្រម៉ោល។
បន្ទាប់មកគេឃើញសមត្ថកិច្ចចុះមកពីនិត្យនិងធ្វើកំណត់ហេតុ ចំណែកសាសពជនរងគ្រោះប្រគល់ឱ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ប៊ុន​រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print