ភ្នំពេញ៖ ពិតជាគួរឲ្យសរសើរមែន ខណៈមានក្រុមចោរប្លន់នៅប្លុកផ្លូវរថភ្លើង (ប្លុកបឹងកក់)មួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់បុរសម្នាក់យកម៉ូតូតែមិនបានសម្រេច ព្រោះជនងគ្រោះមានកាំភ្លើងខ្លីបាញ់តបវិញ៦គ្រាប់ បណ្ដាលឲ្យជនសង្ស័យម្នាក់របួសជើង ហើយជនរងគ្រោះក៏ត្រូវក្រុមចោរកាប់ឲ្យរបួសផងដែរ ទើបនាំគ្នារត់គេចខ្លួនទាំងសងខាង ។
ករណីបាញ់តដៃក្រុមចោរប្លន់ឲ្យរបួសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទី យប់ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៥ នៅចំនុចផ្កូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមការឆ្លើយបំភ្លឺរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ នៅវេលាម៉ោងខាងលើ មានបុរសម្នាក់មាន អាយុជាង៣០ឆ្នាំ មានសៀតអាយកូមនៅចង្កេះ និងមានកាំភ្លើងខ្លី១ដើមជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម បានជិះមកឈប់កន្លែងកើតហេតុ ។ ភ្លាមនោះ ក៏មានទំនាស់ពាក្សសម្តីជាមួយក្មេងស្ទាវមួយក្រុមប្រហែល៥នាក់ដែលឃាត់បុរសនេះឲ្យរកសេវាផ្លូវភេទនិងមានបំណងប្លន់ម៉ូតូតែជនមិនព្រមឈប់ធ្វើឲ្យក្រុមក្មេងស្ទាវទាំងនោះយកដាវកាប់ទៅលេីបុរសដែលជិះម៉ូតូនោះបណ្តាលឲរងរបួស ។ ករណីនេះបុរសរងគ្រោះក៏បានដកកាំភ្លើង បាញ់ត្រូវក្រុមជនសង្ស័យឈ្មោះ សាល ត្រូវជើង ហើយក៏រត់គេចខ្លួនទាំងសងខាងបាត់តែម្តង។
នៅកន្លែងកើតហេតុបានបន្សល់ទុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ1CS-4449និងគ្រាប់កាំភ្លើងមិនទាន់មិនទាន់ផ្ទុះចំនួន១គ្រាប់ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ម៉ូតូ និងជនសង្ស័យដែលរបួសជើង។ រីឯដាវចំនួន៣ដើមនិងសំបកកាទុស្ស៦គ្រាប់ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕
ដោយ៖ ស ដារ៉ា