ពលរដ្ឋ​ខ្មែរ​-​ថៃ​១៥​នាក់​ត្រូវ​ថៃ​ចាប់ខ្លួន​ ចោទ​ពី​បទ​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ដី​ថៃ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ពលរដ្ឋ​ខ្មែរ​ថៃ​ចំនួន​១៥​នាក់​ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​១៤​នាក់​ជនជាតិ​ថៃ​ម្នាក់​ដែល​ជា​មេខ្យល់​នាំ​ពលរដ្ឋ​ខ្មែរ​ចូល​ដី​ថៃ​ទៅ​កាប់​ឈើ​គ្រញូង​ត្រូវ​បាន​ កម្លាំង​ទា​ហា​ប៉ា​រ៉ា​ថៃ​ និង​ក្រុម​អភិរក្ស​ ឧទ្យាន​ជាតិ​ប៉ា​ង​ ស៊ី​ដា​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ សហ​ការណ៍​គ្នា​ ចាប់ខ្លួន​បានជា​បនតបន្ទាប់​ចោទ​ ពី​បទ​លួច​ឆ្លង​ ដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​ ហើយ​ធ្វើ​សកម្មភាព​កាប់​ឈើ​គ្រញូង​ នៅ​អភិរក្ស​សួន​ជាតិ​ប៉ា​ង​ស៊ី​ដា​ ខេត្ត​ស្រះ​កែវ​តំបន់​ ឈម​និង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​

IMG_7892

​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​ថៃ​ទាំង​១៥​នាក់​នោះ​នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​តម្រួត​ថៃ​យក​មក​ឃុំខ្លួន​នៅ​ខេត្ត​ស្រះ​កែវ​រង​ចាំ​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​យក​ទៅ​អនុវត្ត​ច្បាប់​។​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ថៃ​ ដកហូត​បាន​ ឈើ​គ្រញូង​៤៧​ដុំ​ ខ្នាត​វែង​ មុខ​ កាត់​20x40cm​ អាវុធ​វែង​៤​ដើម​ អាវុធ​ខ្លី​២​ដើម​ ថ្នាំ​យ៉ា​ម៉ា​២​គ្រាប់​ និង​កញ្ឆា​ក្រៀម​១​កញ្ចប់​។​

​យោង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុងស្រុក​របស់​ថៃ​ ឱ្យ​ដឹង​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ​ (​ពលរដ្ឋ​ខ្មែ​ទាំង​១៤​នាក់​បាន​ឆ្លើយ​សារភាព​ថា​ ពួក​ខ្លួន​គឺ​ត្រូវ​បាន​ឈ្មោះ​ សាំ​រួយ​ ឈុំ​ធៀ​ម​ ជនជាតិ​ថៃ​ ខាងលើ​ ជួល​ឲ្យ​ឡើង​មក​កាប់​ឈើ​គ្រញូង​លើ​ភ្នំ​ក្ន​ង​ឧទ្យាន​ជាតិ​ខាងលើ​ ដោយ​ឲ្យ​ថ្លៃ​ឈ្នួល​១​គីឡូ​២០០​ បាត​ តែ​ពេល​កាប់​ឈើ​បាន​ត្រូវ​ជញ្ជូន​ម្នាក់​១​ដុំ​យក​ទៅ​លាក់​ទុក​ក្នុង​ចំការ​អំពៅ​មួយ​កន្លែង​ក្បែរ​ផ្ទះ​ជន​ ជាតិ​ថៃ​ខាងលើ​ទើប​គេ​បើក​លុយ​ឱ្យ​។​

​ពាក់ព័ន្ធ​និង​ការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ខាងលើ​ លោក​ ប៊ុ​ន​ សុខ​វិបុល​ អគ្គ​កុង​ ស៊ុ​ល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា​ ពិតជា​មាន​ករណី​ចាប់ខ្លួន​ពលរដ្ឋ​ ខ្មែរ​ពី​សំណាក់​សមត្ថកិច្ច​ថៃ​នោះ​មែន​។​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ទាំង​ នោះ​និង​ជាតិ​ថៃ​ជា​ មេខ្យល់​រួម​ជា​ មួយ​វត្ថុ​តាម​ត្រូវ​បាន​តម្រួត​ថៃ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​។​ចំពោះ​ករណី​នេះ​អគ្គ​កុងស៊ុល​ក៏​បាន​នឹង​កំពុង​បើក​ការ​ស្រាវជ្រាវ​ផង​ដែរ​ ៕​

IMG_7906IMG_7895

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print