ខេត្តរតនគិរី៖ ក្មេងសិស្សសាលាមជ្ឈមណ្ឌលគ្រូយើងចំនូន១១នាក់បានសន្លប់ជាបន្តបន្ទាប់ពីរថ្ងៃជាប់គ្នាតាមការអៈអាងរបស់នាយកសាលាថា ដោយសារធំក្លិនប្រេងកូឡាពីសិស្សម្នាក់បានប្រើ ។ សមត្ថកិច្ចកំពុងស្រាវជ្រាវមិនទាន់ឃើញមូលហេតុនៅឡើយ ។
ប្រភពបានឱ្យដឹងថា សិស្សប្រុស ស្រីចំនួន៣នាក់បានសន្លប់នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ និងព្រឹកថ្ងៃបន្ទាប់ទី១៩ ខែវិច្ឆិកា ស្រាប់តែមានក្មេងសិស្សប្រុស ស្រី សន្លប់ចំនួន៨នាក់ទៀត ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗជាបន្តបន្ទាប់គ្នា ។
បើតាមការឱ្យដឹងពីមន្ត្រីគ្រូនៅសាលារៀននោះបានប្រាប់ថា មុនដំបូងមានកូនសិស្សម្នាក់មិនស្រួលខ្លួនហើយក៏បានបិទកៅអៀកនិងលៀបប្រេងកូឡានៅក្នុងបន្ទប់រៀនស្រាប់តែជះខ្លឹនបណ្តាលឱ្យកូនសិស្ស០៣នាក់បានសន្លប់ ហើយនៅថ្ងៃបន្ទាប់ដោយសារអារម្មណ៍របស់សិស្សនៅដិតដាមវិលវល់អំពីហេតុការណ៍នោះនិងមានការភ័យខ្លាចទើបបណ្តាលឱ្យមានកូនសិស្សសន្លប់បន្តបន្ទាប់ទៀត ។
ប្រភពបានបន្តទៀតថា កូនសិស្សដែលសន្លប់នោះថ្នាក់ទី០៨បន្ទប់លេខ១២អាគាC ហើយទាំង០៨នាក់សន្លប់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា មានសិស្សម្នាក់ក្នុងចំណោមសិស្សដែលសន្លប់ថ្ងៃពីម្សិល ។
សិស្សទាំង៨នាក់ទី១ មានឈ្មោះ វ៉ាន់ នីតា ភេទស្រី អាយុ១៤ឆ្នាំ ទីឈ្មោះ ឌី ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ ទី៣ឈ្មោះ ខៀវ រក្សា ភេទស្រី អាយុ១៤ឆ្នាំ ទី៤ឈ្មោះអ៊ុន ម៉មករៈ ភេទប្រុស អាយុ១២ឆ្នាំ ទី៥ឈ្មោះយិន ណុងរ៉ាត់ ភេទប្រុស អាយុ១២ឆ្នាំ ទី៦ឈ្មោះញ៉េន ស្រីដា ភេទស្រី អាយុ១៣ឆ្នាំ ទី៧ឈ្មោះស្រី និត ភេទស្រី អាយុ១៣ឆ្នាំ ទី៨ឈ្មោះ ឆុន ស្រីនិច ភេទស្រី អាយុ១៤ឆ្នាំ ឯ២នាក់ទៀតមិនស្គាល់ឈ្មោះ ។
បើតាមប្រភពបានបង្ហើបថា សាលាមជ្ឈមណ្ឌលគ្រូយើងនេះធ្លាប់មានករណីលេចលឺពាក្យចរចាមអារ៉ាមថា សិស្សធា្លប់បានឃើញព្រលឹងខ្មោចបន្លាចនៅក្នុងបន្ទប់ទឹកពេលសិស្សចូលបន្ទោបង់ម្តងៗ ប៉ុន្តែមិនមានប្រភពណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយអំពីករណីថា មានខ្មោចលងនេះទេ ៕
ដោយ៖ សាវុទ្ធ