ខេត្តស្វាយរៀង:យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថានៅព្រឹកថ្ងៃទី២៦ខែកក្ដដាឆ្នាំ២០១៨នេះថាជនសង្ស័យដែលជាកូនចិត្តឃោឃៅខឹងឪពុកស្រវឹងស្រាមកដល់ផ្ទះរអ៊ួជេទាញំបិតកាប់ប្រហារ២កាំបិតស្លាប់ក្នុងថ្លុកឈាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅយប់ថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០១៨នៅប៉ុស្ត៏រដ្ឋបាលស្ទឹងមានជ័យទី២រាជធានីភ្នំពេញកំពុងសាកសួរបន្ថែម។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាការចុះប្រតិបត្តិការនេះដោយមានបទបញ្ជារយ៉ាងម៉ីងម៉ាត់ពីលោកកឹងឃនស្នងការនគរបាលខេត្តស្វាយរៀងដឹកនាំដោយស្នងការរងខេត្តលោកកុយសុភាពទទួលផែនព្រហ្មទណ្ឌ
សហការជាមួយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវតាមជំនាញរហូតឃាត់ខ្លួនជនសង្ស័យបាននៅយប់ថ្ងៃទី២៥ខែកក្ដដានេះតែម្ដង។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងប្រគល់អោយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងវិញព្រោះជាម្ចាស់ករណី។
សូមរំលឹកឡើងវិញថាហេតុការណ៏កូនសម្លាប់ឪពុកបង្កើតនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចនៅចំណុចភូមិព្រៃតាធឹកឃុំគគីសោមស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមលោកកែវសោភណ្ធ័អធិការនគរបាលស្រុកស្វាយទាបបានអោយដឹងថាពិតជាមានករណីឃាដកម្មប្រាកដមែនដោយបង្កឡេីងដោយជនសង្សយ័ជាកូនមានឈ្មោះផលឆាយយ៉ាអាយុ25ឆ្នាំមុខរបរកសិករស់នៅភូមិឃុំកេីតហេតុត្រូវជាកូនបង្កេីតដោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនពីផ្ទះភ្លាមៗ។
ចំណែកឪពុកដែលស្លាប់មានឈ្មោះសុខមនអាយុ៥៥ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រៃតាធឹកឃុំគគីសោមស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាមុនកើតហេតុគឺបុរសជាឪពុកឈ្នោះសុខមនបានមកដល់ផ្ទះទាំងអាការ:ស្រវឹងស្រាហើយក៏បានរអ៊ួនិងជេប្រពន្ធនិងកូនខ្លាំងពេកស្រាប់តែធ្វើអោយជនសង្ស័យជាកូនទ្រាំមិនបានក៏បានទាញយកកាំបិតខ្វែវទៅកាប់ឪពុករងគ្រោះដែលកំពុងអង្គុយនៅលេីគ្រែក្រោមផ្ទះដោយកាប់លេីកទី1ត្រូវដេីមទ្រូងនឹងសផ្ទះខាងឆ្វេងបណ្ដាលអោយធ្លាក់ពីលេីគ្រែមកដីផ្ងាមុខឡេីងលេីពេលនោះប្អូនស្រីបង្កើតមានឈ្មោះផល់រតនាអាយុ17ឆ្នាំបានស្ទុះទៅចាប់យកកាំបិតចេញពីបងប៉ុន្តែជនសង្ស័យជាបងបានរុញច្រានចេញហេីយបានស្ទុះទៅកាប់ឪពុកមួយកាំបិតទៀតចំបំពង់កហូឈាមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុដោយជនសង្ស័យឃើញសភាពមិនស្រួលក៏បានរត់គេចព្រមទាំងបានយកកាំបិតទៅជាមួយខ្លួនភ្លាមៗផងដែរ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ទៅអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។