ព្រះមហាក្សត្រ​អា​រ៉ាប់​ចំណាយ​ប្រាក់​ជាង​១០០​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ប្រឆាំង​ភេរវកម្ម​

ចែករំលែក៖

​នៅ​ក្នុង​កិច្ចប្រជុំ​ G20​ នៅ​ក្នុង​ប្រទេស​ ទួ​រ​គី​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ជំរុញ​ឱ្យ​បង្កើត​មជ្ឈមណ្ឌល​ប្រឆាំង​ក្រុម​ ភេរវកម្ម​ពិភពលោក​ ដោយ​ព្រះ​អង្គ​ ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​១១០​លាន​ ដុល្លារ​សម្រាប់​ទ្រទ្រង់​មជ្ឈមណ្ឌល​ខាង​ លើ​នោះ​ ។​

sewe

​ព្រះមហាក្សត្រ​អា​រ៉ាប់​ Salman​ Bin​ Abdulaziz​ មាន​ព្រះ​បន្ទូល​នៅ​ក្នុង​កិច្ច​ ប្រជុំ​ G20​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ Antalya​ ប្រទេស​ទួ​រ​គី​ថា​ ព្រះ​អង្គ​សង្ឃឹម​ ថា​ ពិភពលោក​ទាំងមូល​នឹង​ផ្ដុំ​កម្លាំង​ សម្រាប់​ប្រឆាំង​ភេរវកម្ម​ដែល​ព្រះ​អង្គ​ បាន​ស្នើ​ឡើង​ដើម្បី​សេចក្ដីសុខ​សុវត្ថិ​ ភាព​ដល់​ពលរដ្ឋ​ស្លូតត្រង់​ ។​

​ប្រធានបទ​សំខាន់​នៅ​ក្នុង​កិច្ចប្រជុំ​ G20​ ពេល​ដំបូង​ផ្ដោត​ទៅ​លើ​កិច្ច​សហ​ ប្រតិបត្ដិការ​សេដ្ឋកិច្ច​លើ​ពិភពលោក​ ទាំងមូល​ ប៉ុន្ដែ​ការ​វាយប្រហារ​ភេរវកម្ម​ បង្ហូរឈាម​នៅ​ទី​ក្រុងប៉ារីស​កាលពី​យប់​ ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​គ្រប​ ដណ្ដប់​ទៅ​លើ​កិច្ចប្រជុំ​ទាំងមូល​ ។​

​ព្រះមហាក្សត្រ​ Salman​ បាន​អំពាវ​ នាវ​ប្រទេស​ដទៃ​ទៀត​ឱ្យ​បរិច្ចាគ​ប្រាក់​ សម្រាប់​មជ្ឈមណ្ឌល​ប្រឆាំង​ភេរវកម្ម​ ដែល​ដើរតួ​នាទី​សំខាន់​ដើម្បី​ចែករំលែក​ព័ត៌មាន​ចារកម្ម​សម្រាប់​ទប់ទល់​នឹង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​លើ​ពិភពលោក​ ទាំងមូល​។​ ក្រៅពី​នេះ​ព្រះ​អង្គ​ក៏​ដូច​ជា​មេ​ ដឹកនាំ​ដទៃ​ទៀត​ក្នុង​តំបន់​រួម​គ្នា​ដោះស្រាយ​ បញ្ហា​ជនអន្ដោប្រវេសន៍​ ។​ ភាគី​ពាក់​ ព័ន្ធ​ត្រូវ​តែ​រក​ដំណោះស្រាយ​បញ្ចប់វិបត្ដិ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ទើប​ជនអន្ដោប្រវេសន៍​ ទាំង​អស់នោះ​អាច​វិល​ត្រឡប់​ទៅ​ស្រុក​ កំណើត​ប្រកប​របរ​ចិញ្ចឹមជីវិត​វិញ​ ។​

​អា​រ៉ាប់​បី​សា​អ៊ូ​ឌី​ត​ត្រូវ​ប្រឈម​មុខ​នឹង​ ការ​វាយប្រហារ​ពី​ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​ដោយសារ​តែ​ប្រទេស​នេះ​ជា​សម្ពន្ធមិត្ដ​អា​មេ​រិ​ក​ក្នុង​តំបន់​និង​ជា​ប្រទេស​ទី​មួយ​ ដែល​គាំទ្រ​ការ​វាយប្រហារ​តាម​ដែន​ អាកាស​ទៅ​លើ​ក្រុម​អ៊ិ​ស​ស្លា​ម​បង្កើត​រដ្ឋ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print