នៅក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេស ទួរគីព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត ជំរុញឱ្យបង្កើតមជ្ឈមណ្ឌលប្រឆាំងក្រុម ភេរវកម្មពិភពលោក ដោយព្រះអង្គ ចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន១១០លាន ដុល្លារសម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលខាង លើនោះ ។
ព្រះមហាក្សត្រអារ៉ាប់ Salman Bin Abdulaziz មានព្រះបន្ទូលនៅក្នុងកិច្ច ប្រជុំ G20 ដែលធ្វើឡើងនៅទីក្រុង Antalya ប្រទេសទួរគីថា ព្រះអង្គសង្ឃឹម ថា ពិភពលោកទាំងមូលនឹងផ្ដុំកម្លាំង សម្រាប់ប្រឆាំងភេរវកម្មដែលព្រះអង្គ បានស្នើឡើងដើម្បីសេចក្ដីសុខសុវត្ថិ ភាពដល់ពលរដ្ឋស្លូតត្រង់ ។
ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំ G20 ពេលដំបូងផ្ដោតទៅលើកិច្ចសហ ប្រតិបត្ដិការសេដ្ឋកិច្ចលើពិភពលោក ទាំងមូល ប៉ុន្ដែការវាយប្រហារភេរវកម្ម បង្ហូរឈាមនៅទីក្រុងប៉ារីសកាលពីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានគ្រប ដណ្ដប់ទៅលើកិច្ចប្រជុំទាំងមូល ។
ព្រះមហាក្សត្រ Salman បានអំពាវ នាវប្រទេសដទៃទៀតឱ្យបរិច្ចាគប្រាក់ សម្រាប់មជ្ឈមណ្ឌលប្រឆាំងភេរវកម្ម ដែលដើរតួនាទីសំខាន់ដើម្បីចែករំលែកព័ត៌មានចារកម្មសម្រាប់ទប់ទល់នឹងការវាយប្រហារភេរវកម្មនៅលើពិភពលោក ទាំងមូល។ ក្រៅពីនេះព្រះអង្គក៏ដូចជាមេ ដឹកនាំដទៃទៀតក្នុងតំបន់រួមគ្នាដោះស្រាយ បញ្ហាជនអន្ដោប្រវេសន៍ ។ ភាគីពាក់ ព័ន្ធត្រូវតែរកដំណោះស្រាយបញ្ចប់វិបត្ដិនៅក្នុងប្រទេសស៊ីរីទើបជនអន្ដោប្រវេសន៍ ទាំងអស់នោះអាចវិលត្រឡប់ទៅស្រុក កំណើតប្រកបរបរចិញ្ចឹមជីវិតវិញ ។
អារ៉ាប់បីសាអ៊ូឌីតត្រូវប្រឈមមុខនឹង ការវាយប្រហារពីក្រុមអ៊ិបស្លាមបង្កើតរដ្ឋដោយសារតែប្រទេសនេះជាសម្ពន្ធមិត្ដអាមេរិកក្នុងតំបន់និងជាប្រទេសទីមួយ ដែលគាំទ្រការវាយប្រហារតាមដែន អាកាសទៅលើក្រុមអ៊ិសស្លាមបង្កើតរដ្ឋ ៕
ប្រែសម្រួល៖ ម៉ែវ សាធី