ល្បិចកលទុច្ចរិតរាប់ជំពូករបស់ទណ្ឌិតសមរង្ស៊ី និងក្រុមក្បត់ជាតិរបស់ខ្លួននឹងមិនបញ្ចប់ត្រឹមយុទ្ធនា ការម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯងដើម្បីបំផ្លាញការបោះឆ្នោតឡើយ។ នៅរាត្រីថ្ងៃទី២៦ ខែកក្កដា សម រង្ស៊ី បានចេញសេចក្តីអំពាវនាវមួយដែលគួរឱ្យកត់សម្គាល់ គឺការកែប្រែនូវយុទ្ធសាស្ត្ររបស់ខ្លួនពី «ដេកផ្ទះឈ្នះឯង» មកជា «ដេកផ្ទះឈ្នះខ្លួនឯង» វិញ។ ការកែប្រែយុទ្ធសាស្ត្រក្នុងវិនាទីចុងក្រោយនេះក៏ព្រោះតែ សម រង្ស៊ី ត្រូវត្រៀម អនុវត្តផែនការជំហានទី ២ ក្នុងការបំផ្លាញកម្ពុជាក្រោយការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ទៀត។ អតីតមន្ត្រីជាន់ខ្ពស់ខ្មោចបក្សសង្គ្រោះជាតិបានលួចបង្ហើបឱ្យដឹងថា គោលដៅសំខាន់នៃការផ្លាស់ប្តូរជំហាន យុទ្ធសាស្ត្រនេះក៏ដើម្បីបន្តអនុវត្តផែនការប្រើប្រាស់អំណាចប្រជាជន ញុះញង់ពលរដ្ឋខ្មែរឱ្យងើបបះបោរតវ៉ា ប្រឆាំងនឹងរដ្ឋអំណាច ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ស្របតាមផែនការបដិវត្តន៍ពណ៌ដែលពួកគេ បានរៀបចំទុកជាយូរមកហើយ។ អតីតមន្ត្រីខ្មោចបក្សសង្គ្រោះជាតិបានឱ្យចៅចាក់ស្មុក ដឹងពីផែនការសម្ងាត់ មួយចំនួនដែលពោរពេញដោយពិសពុលរបស់ទណ្ឌិត សម រង្ស៊ី ហើយគេអាចមើលឃើញពីការផ្លាស់ប្តូរនូវ យុទ្ធសាស្ត្រនេះដូចខាងក្រោម៖
ទី១) មើលឃើញបរាជ័យនៃយុទ្ធនាការម្រាមដៃស្អាត៖ សម រង្ស៊ី បានដឹងយ៉ាងច្បាស់ថា យុទ្ធនាការ ដែលខ្លួនផ្តួចផ្តើមឡើងដើម្បីបំផ្លាញការបោះឆ្នោតដោយអំពាវនាវប្រជាពលរដ្ឋកុំទៅបោះឆ្នោត នឹងមិនទទួល ជោគជ័យឡើយព្រោះ ទី១) ជាការប្រឆាំងនឹងមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហាមឃាត់មិនឱ្យមានការរារាំងអ្នកមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ មាត្រានេះបានធ្វើឱ្យអ្នកចូលរួម យុទ្ធនាការខ្លាចរអារនឹងការផាកពិន័យប្រាក់ដ៏ច្រើនព្រោះថា ខ្លួនគ្មានប្រាក់គ្រប់គ្រាន់នឹងចិញ្ចឹមក្រុមគ្រួសារផង ចុះមានប្រាក់មកពីណាបង់ថ្លៃពិន័យលើការគាំទ្រយុទ្ធនាការខុសច្បាប់របស់ សម រង្ស៊ី? ទី២) ប្រជាពលរដ្ឋខ្មែរ ភាគច្រើននឹងមិនជឿ ដោយងាយៗលើការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ក្រៅច្បាប់ទៀតឡើយ។ ម្យ៉ាងអ្នកដែលញុះញង់សុទ្ធតែនៅក្រៅប្រទេសទាំងអស់ ចំណែកអ្នកដែលត្រូវប្រឈមនឹងមុខច្បាប់ គឺជាមនុស្ស នៅក្នុងស្រុក។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានផ្តន្ទាទោស និងពិន័យជាប្រាក់លើសកម្មជន អតីតបក្សសង្គ្រោះជាតិចំនួន ៥ រូប ក្នុងខេត្តបាត់ដំបងក្នុងទឹកប្រាក់ម្នាក់ៗ ១០ លានរៀល ចំពោះបទល្មើស ដែលរារាំងពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។
អ្នកដែលរងគ្រោះមិនមែនអ្នកញុះញង់នៅក្រៅប្រទេសទេ គឺអ្នកបន្ទរតាម នៅក្នុងប្រទេស។ នេះគឺជា មេរៀនសម្រាប់អ្នកផ្សេងទៀត ដែលស៊ីជោរតាមការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៊ី ប៉ុន្តែអ្នកដែលត្រូវ ប្រឈមមុខនឹងច្បាប់និងការរកប្រាក់បង់ពិន័យ គឺខ្លួនឯងផ្ទាល់មិនមែនសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ឬ កឹម មនោវិទ្យា ជាអ្នកចេញជំនួសឡើយ។ ចំណុចនេះបានធ្វើឱ្យគេមើលឃើញថាយុទ្ធនាការនេះមិនមានឥទ្ធិពល សម្រាប់ពលរដ្ឋខ្មែរផ្សេងទៀតឡើយ គឺមានតែក្នុងចំណោមសកម្មជនងប់ងុលរបស់ខ្លួនមួយចំនួនតូចតែប៉ុណ្ណោះ ហើយអាជ្ញាធរក៏នឹងបន្តចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលរារាំងប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ពួកគាត់ដែរតាមរយៈការរៀបចំពិធីផ្សេងៗដែលមានភាពមិនប្រក្រតីនៅក្នុងថ្ងៃបោះឆ្នោត។ ម្យ៉ាងទៀត សម រង្ស៊ី បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនដោយសារតែបរាជ័យម្តងហើយ ម្តងទៀតក្នុងការសង្គ្រោះបក្សខ្មោច និងការ ព្យារពេលការបោះឆ្នោត។ ហើយបើយោងតាមការវាយតម្លៃបឋមពលរដ្ឋខ្មែរមិនតិចជាង ៧០% ទេ ដែលនឹង អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ព្រោះពួកគេខ្លាចជាន់ដានចោរ។ ដូច្នេះមានតែកែប្រែយុទ្ធសាស្ត្រ ជាជាងរង់ចាំស្លាប់។
ទី២) ប្តូរពី «ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះ ឈ្នះខ្លួនឯង» ដើម្បីធ្វើវិសុទ្ធកម្មសមាជិកដែលស្មោះ ត្រង់នឹងខ្លួន៖ ដោយមិនអាចទប់ចរន្តពលរដ្ឋទៅបោះឆ្នោតបាន ទណ្ឌិត សម រង្ស៊ី ត្រូវសម្រេចកែប្រែយុទ្ធសាស្ត្រ ដោយមិននិយាយថាមិនទៅបោះឆ្នោតនឹងទទួលបានជ័យជម្នះនោះទេ តែការប្តូរមកជា «ដេកផ្ទះឈ្នះខ្លួនឯង» នេះ ដើម្បីទប់ភាពអាម៉ាស់របស់ខ្លួនដែលមិនអាចទទួលបានជោគជ័យក្នុងការរារាំងប្រជាពលរដ្ឋមិនឱ្យទៅ បោះឆ្នោតបានក៏ដូចជាដើម្បីដឹងថា តើនឹងមានប្រជាពលរដ្ឋខ្មែរប៉ុន្មាននាក់ដែលជឿលើល្បិចសាច់កម្មរបស់ ខ្លួន និងលង់តាមការបោកប្រាស់ ហើយមិនទៅបោះឆ្នោតតាមការអំពាវនាវរបស់ខ្លួន។ អ្នកដែលមិនទៅបោះ ឆ្នោត ឬមិនមានចង្អុលដៃជ្រលក់ទឹកថ្នាំខ្មៅនេះនឹងត្រូវបាន សម រង្ស៊ី និងក្រុមអ្នកនយោបាយក្រៅច្បាប់បញ្ជោរ ថាជាអ្នកស្នេហាជាតិពិតប្រាកដ និងជាអ្នកដែលបានឈ្នះលើចិត្តខ្លួនឯង ឈ្នះដោយជាន់ឈ្លីលើសិទ្ធិ និង តួនាទីភារកិច្ចជាពលរដ្ឋរបស់ខ្លួន។ បន្ទាប់មក សម រង្ស៊ី និងក្រុមខ្លួននឹងបន្តញុះញង់បន្ថែមបញ្ឆេះកំហឹង ដោយយកបញ្ហានានានៅក្នុងការបោះឆ្នោតមកដុតរោលក្នុងចិត្តពលរដ្ឋទាំងនោះ ឱ្យពុះកញ្ជ្រោលជាពិសេស លាបពណ៌ថា ការបោះឆ្នោតដែលគ្មានខ្មោចគណបក្សប្រឆាំង គឺជាការបោះឆ្នោតក្លែងក្លាយ មិនសេរី និង យុត្តិធម៌។ ទាំងអស់នេះជាលេសដដែលៗងាយនឹង សម រង្ស៊ី យកទៅពង្វក់ពលរដ្ឋ និងឈានដល់ការអនុវត្ត ផែនការជំហានទី២ ដែលខ្លួនត្រៀមធ្វើនៅក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ។ ក្រោយ ពីរកបានអ្នកស្មោះត្រង់ហើយ សម រង្ស៊ី នឹងប្រើប្រាស់ប្រជាពលរដ្ឋដែលស្មោះត្រង់នឹងខ្លួនទាំងនោះ ដើម្បី បញ្ឆេះការតវ៉ាឬបះបោរណាមួយក្រោមផែនការរបស់ពួកគេ។ ផែនការដែលពួកគេគ្រោងនឹងធ្វើ គឺការផ្តួលរំលំ របបដឹកនាំតាមបែបបដិវត្តន៍ពណ៌ដូចដែលពួកគេបានប្រកាសពីឆ្នាំ ២០១៣ ថា ឆ្នាំ ២០១៨ គឺជាពេលវេលា ចុងក្រោយ ប៉ុន្តែទេវតាបានជួយជាតិ និងប្រជាជនកម្ពុជាមែន និងបានដឹងពីផែនការក្បត់ជាតិ ហើយអង្គការ ចាត់តាំងបដិវត្តន៍ ពណ៌ត្រូវបានរំលាយចោលតាមច្បាប់។
៣) ៖ យុទ្ធសាស្ត្រចាញ់ចាញ់៖ ក្នុងយុទ្ធសាស្ត្រស្ទើរភ្លើងរបស់ខ្លួននៅពេលនេះ សម រង្ស៊ី រំពឹងថានឹង ទទួលបានការគាំទ្រពីអន្តរជាតិច្រើន ដើម្បីថ្កោលទោសការបោះឆ្នោត និងរាជរដ្ឋាភិបាលថ្មីក្រោមលេសអនុវត្ត សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នៅពេលនោះ សម រង្ស៊ី គ្រោងនឹងប្រើប្រាស់ការបះបោរពីខាងក្នុងផង និងសម្ពាធនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅផងដើម្បីខ្ទប់ដង្ហើមកម្ពុជា ហើយខ្លួនជឿថា នឹងធ្វើឱ្យរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនស្លាប់។ ប៉ុន្តែនេះគ្រាន់តែជាក្តីស្រម៉ៃរបស់ សម រង្ស៊ី និងគូកនដែលកំពុងតែ ស្ថិតក្នុងភាពអស់សង្ឃឹមតែប៉ុណ្ណោះ។ ពួកគេបានវាយតំលៃស្ថានការណ៍កម្ពុជាខុសម្តងហើយម្តងទៀត និង ជឿងប់ជ្រុល ដាក់ក្តីសង្ឃឹមខ្លាំងពេកលើចៅហ្វាយនាយបរទេសរបស់ពួកគេថាអាចនឹងបំពេញមហិច្ឆតាសងសឹក របស់ពួកគេបាន។ ប៉ុន្តែពួកគេភ្លេចគិតថា កម្ពុជានៅឆ្នាំ១៩៧៩ និងកម្ពុជាឆ្នាំ ២០១៨ គឺមានភាពខុសគ្នា ឆ្ងាយណាស់។ កម្ពុជានៅឆ្នាំ១៩៧៩ ដែលទើបងើបរួចរស់ជីវិតរងគ្រោះដោយរបបខ្មែរក្រហមត្រូវបានបស្ទិម ប្រទេសដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ច គឺមិនស្លាប់ឡើយ ប៉ុន្តែបានឈរជើងយ៉ាងរឹងមាំជាភាគី ដែលគ្រប់គ្រងដែនដីធំជាងគេនៅកម្ពុជា និងជាដៃគូចរចារដ៏មានប្រៀបបំផុត។ ចុះទម្រាំនៅឆ្នាំ ២០១៨ នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៧%ជារៀងរាល់ឆ្នាំ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីដំណើរគ្រប់គ្រងប្រទេសបាន និងមានឯករាជភាព អធិបតេយ្យភាពពេញលេញ មានកម្លាំងប្រដាប់អាវុធតែមួយ មានរដ្ឋាភិបាលតែមួយ មាន ការនាំចេញនូវផលិតផលទៅក្រៅប្រទេសជាច្រើន តើកម្ពុជានៅខ្លាចអ្វីទៀត? នៅថ្ងៃទី២៧ ខែកក្កដា ដែល ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ចំណែក អ្នកមិនទៅបោះឆ្នោតតាមការញុះញង់របស់ក្រុមក្បត់ជាតិ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
ទោះជាខំផ្លាស់ប្តូរយុទ្ធសាស្ត្រផែនការយ៉ាងណាក៏ដោយ ទង្វើទាំងអស់ដែលក្រុមប្រឆាំងបាន និងកំពុង ធ្វើជាទង្វើក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ។ ក្រុមប្រឆាំងក្រៅច្បាប់ នឹងមិនអាចទទួលបានជោគជ័យ ឡើយព្រោះពួកគេបានគិតខុស និងដើរយុទ្ធសាស្ត្រ ចាញ់-ចាញ់ គ្រប់កាលៈទេសៈ។ កាលដែលពួកគេប្រព្រឹត្ត ទង្វើក្បត់ជាតិកាន់តែច្រើនពួកគេនឹងវ័ណ្ឌកកាន់តែខ្លាំងនៅក្នុងសំណាញ់ច្បាប់បន្ថែមទៀត៕ ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨