សិល្បករល្បីៗជាច្រើនចេញមុខបិទបញ្ចប់ថ្ងៃឃោសនាថ្ងៃម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ តារាប្រុសស្រីល្បីឈ្មោះជាច្រើនបានបង្ហាញវត្តមាននៅក្នុងក្បួនឃោសនា និងលើឆាកតន្ត្រីនានានៅថ្ងៃបញ្ចប់នៃយុទ្ធនាឃោសនាបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ចាប់ពីព្រឹករហូតដល់រាត្រីថ្ងៃទី២៧ខែកក្កដានេះ។

    តារាចម្រៀង សម្តែង បង្ហាញម៉ូត និងពិធីករប្រុសស្រីល្បីឈ្មោះគ្រប់លំដាប់ថ្នាក់បានបង្ហាញវត្តមានយ៉ាងច្រើនកុះករដើម្បីបង្ហាញពីឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា ។ទោះជាយ៉ាងណាកាបង្ហាញវត្តមាននេះគឺចាប់មានឡើងតាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃយុទ្ធនាការឃោសនាដំបូងមកម្ល៉េះ បូករួមទាំងសិល្បករបានបង្ហាញវត្តមានចូលរួមជាមួយថ្នាក់ដឹកនាំមូលដ្ឋាននានាចុះធ្វើការចែកអំណោយដល់ប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀកកន្លងមកនោះដែរ ។ សិល្បករទាំងអស់បានបង្ហាះឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) ដោយបានធ្វើការហែក្បួនទ្រង់ទ្រាយធំ ដោយភ្ជាប់គ្នាជាមួយពិធីខួបរម្លឹក៦៧ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ ។

    សិល្បករប្រុសស្រីប្រចាំផលិតកម្មនានា សិល្បករក្នុងសមាគមនសិល្បករ សិល្បករក្នុងសមាគមសិល្បៈស្ម័គ្រចិត្តកម្ពុជា តារាសម្តែង តារាចម្រៀង ពិធីករ ពិធីការិនី បានធ្វើដំណើរជួបជុំគ្នានៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋ រាប់សែននាក់។

គួរបញ្ជាក់ដែរថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ធ្វើឡើងចាប់ពីថ្ងៃនេះ ថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃគត់។ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្ស២០ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ត្រូវប្រជាពលរដ្ឋលើកឡើងថា នឹងឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print