ភ្នំពេញ ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ចប់ ក្រុមអ្នកសង្កេតការណ៍ជាតិ នៅថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ កំពុងធ្វើសន្និសីទសារព័ត៌មាន ដើម្បីវាយតម្លៃពីដំណើរការបោះឆ្នោតនេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ បន្ទប់ Ballroom 2 ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រ នីតិកាលទី៦នេះ មានអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ ជាង៨ម៉ឺននាក់ អ្នកកចូលរួមបោះឆ្នោតប្រមាណ៨លាននាក់ គណបក្សនយោបាយចូលរួមបោះឆ្នោត ចំនួន២០គណបក្សផងដែរ ៕
...